header ads

Sponsor

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា យោងតាមចំណារបស់សម្ដេចតេជោ ហ៊ុន សែន បានចេញ សជណ ចំនួន៤ ទៀត ពាក់ព័ន្ធនឹងអ្នកធំៗរំលោភដីពលរដ្ឋ តបតាមរបាយការណ៍លម្អិត របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ។

សជណ ដែលរាជរដ្ឋាភិបាលកម្ពុជា ចេញកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០នេះ រួមមាន៖

១ ៖ ករណីលោកនាយទាហាន ឧត្តមសេនីយឯក ប៊ូ សុខគីម និងលោក ចែម សារ៉ីម រំលោភដីរបស់សហគមន៍អ្នកដាំអំពៅ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

២ ៖ ករណី រដ្ឋបាលសាលាក្រុងអនុវត្តន៍ការឈូសឆាយប៉ះពាល់ដល់ពលរដ្ឋ ៨គ្រួសារ នៅទីក្រុងភ្នំពេញ ។

៣ ៖ ករណី ក្រុមហ៊ុនឋានសួគ៌ចំកាត់ ដែលមានទំនាស់រាំរ៉ៃប៉ះពាល់ដល់ដីពលរដ្ឋ ៤៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៤ ៖ ករណីអាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត យកដីពលរដ្ឋ ៦ គ្រួសារលក់អោយ ឧកញ៉ា ហ៊ុន ឡាក់ ។

បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា គ្រប់ករណីទាំងអស់នេះ យេីងខ្ញុំនឹងបន្តតាមដាន ការអនុវត្តន៍ សជណ ពីសំណាក់សមត្ថកិច្ចដែលទទួលភារកិច្ចក្នុងការដោះស្រាយ បន្តទៀត ដេីម្បីធានាថាការដោះស្រាយប្រកបដោយសុច្ចរិត តម្លាភាព ។

ឯកឧត្តមបានបន្តឲ្យដឹងថា ដោយឡែកករណីផ្សេងៗទៀត ដែលបងប្អូនបានប្រេីប្រាស់យន្តការឧត្តមក្រុមប្រឹក្សា តាមរយៈប្រតិភូយេីងខ្ញុំ ហេីយពុំទាន់ទទួលបានដំណោះស្រាយ សូមបងប្អូនប្រជាពលរដ្ឋមេត្តារងចាំដោយភាពអត់ធ្មត់ ព្រោះដំណោះស្រាយតាមរយៈ សជណ របស់រាជរដ្ឋាភិបាលនឹងមានជាបន្តបន្ទាប់តាមដំណាក់កាល ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post