លោក សុខ វិជ័យ បើកកសិកដ្ឋានចិញ្ចឹមក្រពើជាង១០ឆ្នាំមកហើយ។ កសិកដ្ឋានរបស់លោកមានទីតាំងស្ថិតនៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ លោកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រពើបានធ្លាក់ថ្លៃយ៉ាងគំហុក ដែលពេលខ្លះមានតម្លៃមិនស្មើនឹងសាច់មាន់នៅផ្សារផង។
កសិករចិញ្ចឹមក្រពើរូបនេះបានអោយដឹងថា ក្រពើដែលលោកចិញ្ចឹមមានប្រមាណជាង៦០០ក្បាល ដោយមានទំងន់ចាប់ពី៤០គីឡូ ដល់ជាង១០០គីឡូ ហើយក្រៅពីលក់សាច់ក្រពើហើយ កសិកដ្ឋានរបស់លោកក៏មានកូនក្រពើទើបញាស់សម្រាប់លក់ផងដែរ។ លោកបានបន្ថែមថា សព្វថ្ងៃនេះ តម្លៃក្រពើមានការចុះថ្លៃខ្លាំង ដោយសាច់ក្រពើមួយគីឡូតម្លៃ២ដុល្លារអាមេរិក ឬស្មើជាង៨០០០ពាន់ រៀល និងកូនក្រពើទើបញាស់មួយក្បាលតម្លៃ៥ដុល្លារកន្លះប៉ុណ្ណោះ ខណៈដែលប៉ុន្មានឆ្នាំមុនកូនក្រពើថ្លៃដល់២៥ដុល្លារ។
តាមរយៈការឆ្លងឆ្លើយតាមទូរស័ព្ទជាមួយភ្នាក់ងារយកព័ត៌មានខ្មែរណាស់លោក សុខ វិជ័យ បានរៀបរាប់ថាទាំងពិបាកចិត្តថា តម្លែក្រពើចុះថ្លៃបែបនេះហើយ នៅមានពេលខ្លះស្ទើរតែគ្មានឈ្មួញមកទិញផង ខណៈការចំណាយសម្រាប់ចំណីរបស់ក្រពើកាន់តែកើន។ យ៉ាងណាមិញ លោកមិនបញ្ជាក់ពីមូលហេតុនៃការចុះថ្លៃនៃតម្លៃក្រពើនោះទេ ព្រោះលោកផ្ទាល់ក៏មិនបានដឹងពីមូលហេតុអោយបានច្បាស់លាស់ដែរ។ គ្រាន់តែលោកប្រាប់ថា ពីមុនមានឈ្មួញថៃផង និងវៀតណាមផង តែបច្ចុប្បន្នឈ្មួញថៃគេលែងទិញហើយ ដោយឡែកឈ្មួញវៀតណាមវិញបញ្ចុះតម្លៃកាន់តែទាប។នេះមានន័យថា មិនត្រឹមតែមិនចំណេញទេ តែមិនរួចថ្លៃដើមផង ។
នៅពេលដែលសួររថា តើលោកចង់ផ្លាស់របរនេះដែរទេ? កសិករ សុខ វិជ័យ ឆ្លើយតបថា ទោះបីជាខាតមែនតែលោកមិនដែលគិតថា ចង់បោះបង់ចោលនោះទេ ព្រោះថា លោកមិនមានជំនាញអ្វីផ្សេងក្រៅពីចិញ្ចឹមក្រពើនោះឡើយ។ តំណាងអោយកសិករដទៃទៀតក្នុងខេត្តសៀមរាបលោក សុខ វិជ័យបានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម មេត្តាជួយរកទីផ្សារសម្រាប់ពួកគាត់ ជៀសវាងមានទីផ្សារតែមួយច្រក។
បើតាមការអោយពីម្ចាស់កសិករចិញ្ចឹមក្រពើរូបនេះ ខេត្តសៀមរាប ជាតំបន់ដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើនជាងគេក្នុងប្រទេសកម្ពុជា ដោយមានកសិដ្ឋានតូចធំប្រមាណជាង១០០កកសិកដ្ឋាន និងមានចិញ្ចឹមក្រពើលក់៣០ម៉ឺនក្បាល ខណៈដែលទូទាំងប្រទេសមាន៥០ម៉ឺនក្បាល៕ ផ្ដល់សិទ្ធិដោយ ៖ Khmernas