header ads

Sponsor

កូន​ដំរី​រូប​រាង​ស្គាំង​ស្គម​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ភ្នំ​ព្រេច​ខេត្ត​មណ្ឌល​គីរី​។នេះ​បើ​តាម​ការ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​សៅរ៍​នេះ​របស់​លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​។

លោក សាយ សំអាល់ បញ្ជាក់ថា កូន​ដំរី​នេះ​ត្រូវ​ជួយ​សង្គ្រោះ​ផ្ដល់​ចំណី​ដោយ​មន្ត្រី​ឧទ្យានុ​រក្ស​។

​កាល​ពី​ថ្ងៃ​ទី​១៥​មករា​នេះ កូន​ដំរី​មួយ​ក្បាល​ត្រូវ​បាន​អ្នក​នេ​សាទ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ងាប់ ​ក្នុង​អូរ​លាវ​ស្ថិត​នៅ​ចំណុច​ព្រំ​ប្រទល់​រវាង​ខេត្ត​រតន​គីរី​និង​ខេត្ត​មណ្ឌល​គីរី ដែល​ការ​ប្រទះ​ឃើញ​នេះ ក្រោយ​ពី​មាន​ហ្វូង​ដំរី​មួយ​ក្រុម​ដែល​មាន​គ្នា​ពី​២០​ទៅ​៣០​ក្បាល​ បាន​ចូល​មក​ចូល​មក​ឧទ្យា​ជាតិ​អូរ​យ៉ា​ដាវ​ខេត្ត​រតន​គីរី ដោយ​បាន​កាច់​បំបាក់​ដើម​ឬស្សី​និង​មែក​ឈើ មុន​នឹង​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ខេត្ត​មណ្ឌល​គីរី​វិញ​៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post