សត្វជិតកន្លះពាន់លានក្បាលនៅរដ្ឋញូសៅវែលនៃប្រទេសអូស្ត្រាលី ត្រូវបានងាប់ដោយសារភ្លើងព្រៃឆេះ ដែលចាប់ផ្ដើមតាំងពីខែកញ្ញាឆ្នាំ២០១៨ ហើយចំនួននេះអាចកើនឡើងបន្ថែមទៀត។
ការស្រាវជ្រាវដឹកនាំដោយ លោក Chris Dickman នៅសកលវិទ្យាល័យស៊ីដនី ដែលបានដឹកនាំការសិក្សាស្រាវជ្រាវមួយ បាននិយាយថា ថនិកសត្វ បក្សី និងសត្វល្មូន ដែលរងផលប៉ះពាល់ប្រមាណ៤៨០លានក្បាល ត្រូវបានងាប់ដោយអគ្គិភ័យឬដោយប្រយោលតាមរយៈការបាត់បង់ទីជម្រក។
លោក Dickman បាននិយាយកាលពីថ្ងៃសុក្រថា ការស្រាវជ្រាវកន្លងមកបានបង្ហាញថា នៅក្នុងតំបន់ព្រៃដែលឆេះខ្លាំង គឺបានបណ្ដាលឱ្យខ្វះទីជម្រក ខ្វះអាហារ និងការលុកលុយរបស់សត្វរំពាទៅលើសត្វផ្សេងទៀត។
អគ្គិភ័យបានឆេះបំផ្លាញព្រៃអស់ចំនួន៥លានហិកតា ជាតំបន់មួយដែលមានទំហំធំជាងប្រទេសវេលស៍ពីរដង។ ដោយឡែកចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដែលកំពុងរាលដាលនៅក្នុងប្រទេសអូស្រ្តាលី គឺបានកើនឡើងដល់២០នាក់ហើយនៅថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរប្រកាសអាសន្ន និងបានបញ្ជាឱ្យភ្ញៀវទេសចររាប់ពាន់នាក់ ជម្លៀសចេញមុនពេលមានស្ថានភាពធ្ងន់ធ្ងរនៅចុងសប្តាហ៍៕
ប្រភព៖ Bloomberg Asi
ផ្ដល់សិទ្ធិដោយ៖ KhmerNas