header ads

Sponsor

ភ្នំពេញ៖ នាវេលាម៉ោង ១២ និង៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីរថយន្តហាយឡិនឌ័រ បើកបរក្នុងល្បឿនលឿនបុករះកង់បីឥណ្ឌា និងរថយន្ត២គ្រឿងទៀតតនៅតាមបណ្តាយផ្លូវ ២៤០ កែងផ្លូវ ឧកញ៉ា ស៊ួរ ស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋបានបញ្ចាក់ថា មុនដំបូងគេឃើញរថយន្តហាយឡិនឌ័រពាក់ស្លាកលេខ ភ្នំពេញ 2AT- 6775 បើកបរដោយបុគ្គលិកធនាគារ ពីត្បូងទៅជើងមកដល់ចំនុចកើតហេតុ ស្រាប់តែបើកធ្លាក់ទួលបន្តិចក៏បន្ថែមល្បឿនយ៉ាងលឿនទៅបុកជាមួយកង់បីឥណ្ឌាមួយ ដែលពាក់ស្លាកលេខ ភ្នំពេញ 1GW-1978 ដែលអួសប្រហែល៥០ម៉ែត្រ ទើបអស់ល្បឿនហើយធ្លាក់ម្ចាស់កង់បីឥណ្ឌាហោះទៅបុកជាមួយរបង បណ្តាលឲ្យរបួសធ្ងន់បាក់ដៃ និងជើងខាងធ្វេង ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ។

រួចរុញកង់បីឥណ្ឌាទៅបុកជាមួយរថយន្ត២គ្រឿងទៀត ក្នុងនោះមានរថយន្តលិចសុីស ពាក់ស្លាកលេខ ភ្នំពេញ 2AE-4929 រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងរថយន្តហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8494 រងការខូចខាតកាងផ្នែកខាងក្រោយ រថយន្តទាំងពីរមិនមាននរណារងរបួសទេ។

ក្រោយកើតហេតុ ស្រ្តីដែលជាម្ចាស់រថយន្តបង្កចាប់ផ្តើមមានសតិមិនល្អនិយាយរវើរវាយ ត្រូវបានបងប្អូនដែលធ្វើការធានាគារជាមួយគ្នាដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ហើយរថយន្តទាំងបីគ្រឿង និងកង់បីឥណ្ឌា ត្រូវបាននរគបាលចរាចរណ៍ក្រុងយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នា។

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post