header ads

Sponsor

ភ្នំពេញ ៖ទាក់ទងនឹងលទ្ធផលនៃការប្រឡងប្រកួតប្រជែងសិស្សចៅក្រមជំនាន់ទី១០ បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានឲ្យដឹងថា កន្លងមកមានការលេចចេញនៅរូបភាពជាតម្រុយមួយចំនួនពាក់ព័ន្ធនឹងឯកសារមិនប្រក្រតីរបស់ បេក្ខជនឈ្មោះ សយ យូ សុមនា ក្នុងនីតិវិធីនៃការស្នេីសុំប្រឡងប្រជែងសិស្សចៅក្រមនេះ ។

ហើយនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០កន្លងទៅនេះ ក៏មានយុវនិស្សិត៣ រូប ក្នុងចំណោម៥រូប បានមកដាក់ពាក្យប្ដឹងជាផ្លូវការ មកសមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោក ចំពោះភាពមិនប្រក្រតី លេីនីតិវិធីនៃការប្រឡងដែលរៀបចំដោយ ក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នេះដែរ។

រហូតមកដល់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ ល្ងាចនេះ ឯកឧត្តមបានរកឃើញ ភាពមិនប្រក្រតីមួយផ្នែកទៀត ។

ឯកឧត្តមបានបន្តឲ្យដឹងថា បេីពិនិត្យលេីច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា ២៣ ទេីបយេីងដឹងថា ភាពមិនប្រក្រតីនេះធ្ងន់ធ្ងរជាលក្ខណៈខុសច្បាប់ ។

យុវនិស្សិត៣រូប ប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post