header ads

Sponsor

ក្រសួងសាធារណការ នឹងធ្វើការរឹតបន្ដឹងការអនុវត្ដសុវត្ថិភាពចរាចរណ៍ផ្លូវ​គោកឱ្យ​បានកាន់តែខ្លាំងជាងបណ្ដាឆ្នាំមុនៗទៀត ដើម្បីកាត់បន្ថយការ​គ្រោះថ្នាក់ចរាចរណ៍នៅ​កម្ពុជា។ នេះគឺជាការលើក​ឡើង​របស់​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២០។

 លោកជំទាវបានលើកឡើងថា ក្រសួងសាធារណការ នឹងធ្វើការផ្សព្វផ្សាយស្ដីពី​សិទ្ធិ​អាទិភាពនៅពេលបើកបរ ដើម្បីធ្វើយ៉ាងណាជំរុញការផ្សាយតាមវិទ្យុជាតិ  និងផ្សាយ​បន្តទៅ​កាន់វិទ្យុផ្សេងៗទៀត សម្រាប់ចូលរួមអំពាវនាវដល់ប្រជាពល​រដ្ឋក្នុងការតាមដាន​ស្ដាប់​ឱ្យបាន​កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ក្រសួងក៏នឹងធ្វើការរិះ​រកមធ្យោបាយ​ផ្សេង​ទៀត ដើម្បី​អប់រំ​ណែ​នាំពីសិទ្ធិអាទិភាព ឱ្យ​បានតែយល់ច្បាស់ព្រោះថា​គ្រោះថ្នាក់​ចរាចរណ៍​ដែលកើត​ឡើងគឺមក​ពីការមិនគោរពសិទ្ធិអាទិភាព ក្នុងនោះមានជាង​២៣​ភាគរយ  ល្បឿនមាន៣៨​ភាគរយ រួមទាំងបត់ឆ្វេង បត់ស្តាំង វ៉ាជែងផងដែរ។

លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមប្រុងប្រយ័ត្នឱ្យ​បាន​ខ្ពស់ បំផុតក្នុងការបើកបរនៅពេលធ្វើដំណើរ ដោយកុំបើកបរហួសល្បឿនកំណត់ ហើយមុន​វ៉ាជែង ត្រូវមើលឆ្វេង ស្ដាំ និងមើលមុខ មើលក្រោយឱ្យបានច្បាស់ជាមុន ជាពិសេសការធ្វើ​ដំណើរ​ក្នុង​ឱកាសបុណ្យចូលឆ្នាំចិននេះ ត្រូវបើកបរមាន​ការយល់​យោគ​អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ៕
ផ្ដល់សិទ្ធិដោយ ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post