header ads

Sponsor

ខេត្តកោះកុង៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ កម្លាំងអាវុធហត្ថស្រុកគិរីសាគរ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ មកធ្វើការអប់រំណែនាំ បន្ទាប់ពីយុវជនរូបនេះបានធ្វើការបង្ហោះសារមិនពិតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះ ជុន ចិន កាលពីវេលាម៉ោងជាង៨ព្រឹក នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា នៅតារាសាគរមានអ្នកកើតជំងឺ កូរ៉ូណាវីរុសហើយ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចអាវុធហត្ថស្រុកគិរីសាគរ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងអាវុធហត្ថ បើកការស្រាវជ្រាវឃើញថា ការបង្ហោះសារខាងលើ ជាដំណឹងមិនពិតប្រាកដ ហេតុនេះហើយទើបកម្លាំងអាវុធហត្ថ ធ្វើការនាំខ្លួនម្ចាស់អាខោនហ្វេសប៊ុកខាងលើ មកធ្វើការសាកសួរបំភ្លឺ និងបានណែនាំអផតមានការកែសម្រួលបងស្រាយនូវសារដែលខ្លួនបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

បុរសខាងលើនេះ មានឈ្មោះ ជុន ចិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។

 ក្រោយការសាកសួរ ឈ្មោះ ជុន ចិន បានឆ្លើយប្រាប់ថា រូបគាត់មានការយល់ច្រឡំ ដោយសារខ្លួនបានចែករំលែកសារតពីគេដោយមិនបានពិនិត្យអំពីប្រភពអោយបានច្បាស់លាស់ជាមុន ហើយលោកសន្យាថា និងឈប់បង្ហោះនូវសារមិនពិតទៀតហើយ និងស្នើរដល់ពលរដ្ឋទាំងអស់ ពិនិត្យអោយបានច្បាស់មុន នឹងចែករំលែកនូវព័ត៌មានណាមួយ ដើម្បីកុំអោយមហាជនមានការភ័ន្តច្រឡំ កាន់តែធ្ងន់ធ្ងរ។

ក្រោយការសាកសួរ និងអកបើកិច្ចសន្យារួចរាល់កម្លាំងអាវុធហត្ថបានសម្រេចអោយយុវជនខាងលើត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា សូមជូនដំណឹងដល់សាធារណជនទាំងក្នុងប្រទេស និងក្រៅប្រទេសអោយបានជ្រាបថា កន្លងមកមានអ្នកសារព័ត៌មានខ្លះបានចុះផ្សាយថា មានជនជាតិចិន ២នាក់

ឈ្មោះ YIN GONGPING ភេទប្រុស អាយុ ៤៥ឆ្នាំ និងកូន

ឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វីប៉ី (HUPI) នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)។

ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិនទាំងពីររូបបានធ្វើដំណើរ វិលត្រឡប់ទៅប្រទេសចិនវិញហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post