Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor

ហេតុផល 5 យ៉ាងដែលមិនគួរមើលរំលង មុននឹងទិញទូរស័ព្ទ ជៀសវាងខាតបង់លុយកាក់

អានផ្សេងទៀត

បើសិនជាមិនចង់ខាតបង់លុយកាក់ ព្រោះតែប្តូរស៊េរីទូរស័ព្ទថ្មីខុសទំនង គុណភាពមិនស័ក្តសមនឹងតម្លៃ គប្បីពិចារណាលើស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដែលមានចំណុចពិសេសៗដូចខាងក្រោមនេះ៖

តម្លៃ៖ សម័យបច្ចេកវិទ្យា មិនពិបាកក្នុងការស្វែងរកទិញទូរស័ព្ទទេ ចង់បានម៉ាកអី ម៉ូតអីក៏មានឲ្យតែមានលុយ ប៉ុន្តែ បើអ្នកមានកញ្ចប់ថវិកាខ្ទង់ $300 ជាងក្នុងដៃ អាចពិចារណា ស្មាតហ្វូនស៊េរីថ្មីដែលកំពុងពេញនិយមនោះគឺ OPPO Reno2 F តម្លៃថ្មី $349 ប្រាកដជាមិនខកបំណងទេ ព្រោះជាស្មាតហ្វូនកំពុងពេញនិយម និងមានគុណភាពល្អបំផុតប្រចាំដើមឆ្នាំ 2020។

ការឌីហ្សាញ៖ ស្មាតហ្វូន OPPO Reno2 F មានរូបរាងរលើបរលោងស្រស់ស្អាតកាលីបទាន់សម័យ ដោយផ្នែកខាងមុខមានអេក្រង់ច្បាស់ធំលាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ងាយស្រួលកាន់និងប្រើដោយដៃម្ខាង  ផ្ទៃម៉ាស៊ីនរាបស្មើ ស្ទើរតែគ្មានចោះរន្ធ រឺប្រជ្រុយ និងបំពាក់នូវបច្ចេកវិទ្យាស្តេនក្រយ៉ៅលើអេក្រង់ ជំនាន់3.0 ដោះសោររហ័សបំផុតត្រឹមតែ 0.3 វិនាទី ប៉ុន្តែសុវត្ថិភាព។ រីឯផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ CGG5 ចែងចាំង មាំធន់​  មិនឆ្កូត មិនសឹក និង មាន O.Dot ដែល ផលិតពីសេរ៉ាមិច ដើម្បីការពារមិនឲ្យខូច ឬសឹកឡេនកាមេរ៉ា ។

កាមេរ៉ាទូរស័ព្ទ៖ OPPO Reno2 F មានកាមេរ៉ាក្រោយ4គ្រាប់ តំរៀបគ្នាជាជួរយ៉ាងមានរបៀប ស្មើរត្រឹមតែម្តង ដោយកាមេរ៉ាមេមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារបានយ៉ាងរីករាយ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ​​​​។

កម្លាំងម៉ាស៊ីន និង ថាមពលថ្ម៖ ស្មាតហ្វូន OPPO Reno2 F មានRAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) បានយ៉ាងច្រើនមិនសំចៃ ថែមទាំងប្រតិបត្តិការដោយ​ ColorOS6.1​Android 9.0)និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 អាចមើលវីដេអូបាន 13ម៉ោង ស្តាប់តន្ត្រីបាន 31ម៉ោង ប្រើដាច់យប់ មិនពិបាកស្ពាយ Power Bank តាមខ្លួន រឺសាកថ្មញឹកញាប់  និង លេងហ្គេមបាន 8ម៉ោង ដោយលឿនរលូនគ្មានការរអាក់រអួល ជាមួយនឹងបច្ចេកវិទ្យា Game Boost 2.0។

រាល់ការជាវស្មាតហ្វូន OPPO Reno2 F នឹងទទួលកញ្ចប់កាដូដ៏ច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងការធានា 1ឆ្នាំពេញ ខូចដូរថ្មីក្នុងកំឡុងពេល 7 ថ្ងៃ​ ពិសេសសេវាកម្មជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល1ម៉ោងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Centre)។ ពិសេសជាងនេះបើលោកអ្នកទិញ Reno2 F ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 29 កម្ភៈឆ្នាំ 2020 នឹងមានឱកាសឈ្នះដំណើរកម្សាន្តដ៌សប្បាយរីករាយទៅលេងកោះភូកេតដែលមានអ្នកឈ្នះ 3រង្វាន់ក្នុងមួយសប្តាហ៍ សរុប39រង្វាន់។ គិតមកទល់សប្តាហ៍ទី8នេះ មានអតិថិជនឈ្នះដំណើរកម្សាន្តនេះ សរុបចំនួន 24រូប ដែលក្នុងនោះ9រូបដំបូងគេ ត្រូវបានក្រុមហ៊ុន OPPO នាំទៅដើរលេងកម្សាន្តនៅកោះភូកេតចំនួន 3យប់ 4 ថ្ងៃ កាលពីថ្ងៃទី18 ដល់ 21 មករា 2020 និងអ្នកឈ្នះដទៃទៀត ត្រៀមចេញដំណើរជាបន្តបន្ទាប់ ដូចតាមការសន្យា។

កញ្ញា ចរិយា បានឲ្យដឹងថា ទិញ Reno2 F មិនស្រណោះដៃ  ពីព្រោះរាងស្អាតម្ម៉ងកាន់កាលីប ថតរូបច្បាស់ សែលហ្វីស្អាត កាន់ថ្មបានយូរ ហើយគាត់រំភើបខ្លាំងភ្ញាក់ផ្អើលពេលក្រុមការងារ Live តាមហេ្វសប៊ុកថាគាត់មានសំណាងបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។

សរុបមកបើចង់បានស្មាតហ្វូនតម្លៃល្អ គុណភាពសមនឹងតម្លៃ និងមានការធានាត្រឹមត្រូវ ស្មាតហ្វូនកាមេរ៉ាក្រោយ 4 ទំហំ 48MP នោះគឺ OPPO Reno2 F គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្ន​ក ទិញទៅប្រាកដជាពេញចិត្តស្តូកតែម្តង។

Sponsor