header ads

Sponsor

ភ្នំពេញ៖ ក្រោយបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ដែលជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ប្រព្រឹត្តសកម្មភាព ជក់គ្រឿងញៀនយ៉ាងសប្បាយរីករាយ  និងត្រូវគេយកទៅបង្ហោះ  និងចែកចាយពេញបណ្តាញសង្គម Facebook ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជាមួយគ្នានោះដែរក៏មានបណ្ដឹងពីពលរដ្ឋ ប្ដឹងជនសង្ស័យ និងបក្សពួកធ្វើសកម្មភាប្លន់ប្រាក់ដោយប្រើប្រាស់ដោយអាវុធ។

រហូតមកដល់ព្រឹកថ្ងៃទី០៦  ខែមករាឆ្នាំ២០២០ នេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ ឌ ក្រសួងមហាផ្ទៃ  បានបញ្ជូនខ្លួននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន  (ក៥) ពាក់ស័ក្តិ៤កន្លះម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយ។

ជនសង្ស័យមានឈ្មោះ លោក ភិន រតនៈ ភេទប្រុស អាយុ ៣៧ឆ្នាំ  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុំ រិទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ  រស់នៅភូមិព្រៃពពេលសង្កាត់សំរោងក្រោម  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ  បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ  ជនសង្ស័យឈ្មោះ ភិន រតនៈ និងមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀតជិះរថយន្តម៉ាក អាល់ហ្វាត និងបក្ខពួក  ២នាក់ (ស្រីម្នាក់)  ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ  (មានអាសយដ្ឋានខាងលើ)។ 

បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី (មិនស្គាល់ម៉ាក)  បាញ់ឡើងលើមួយគ្រាប់និងបញ្ជាឲ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់  លុយដុល្លារចំនួន ៣,២០០ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល  និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ០១គ្រឿង។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post