header ads

Sponsor

រូបភាពជាច្រើនសន្លឹករបស់កងកម្លាំងសង្គ្រោះជាច្រើនអង្គភាព ដែលបានឆ្លៀតពេលសម្រាកយកកម្លាំង ដោយការអស់ងងុយ ក្រោយបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម បង្ហាញអំពីការលះបង់កម្លាំងកាយចិត្ត ដើម្បីជួយជនរងគ្រោះនៅកន្លែងកើតហេតុ។

មិនថាតែកងកម្លាំងនោះទេ ថ្នាក់ដឹកនាំជាច្រើនរូបទៀត ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងប្រតិបត្តិការរយៈពេល ៣ថ្ងៃនេះ ស្ទើរតែគ្មានពេលសម្រាក ឬពេលសម្រាប់ទទួលទានអាហារនោះទេទាំងមេឃកំពុងបើកថ្ងៃក្ដៅខ្លាំង ដោយមិនរុញរាយនោះឡើយ ដើម្បីដឹកនាំកម្លាំងបញ្ជារុករកជនរងគ្រោះនៅកន្លែង។

អ្វីទាំងអស់នេះ បានបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាពគ្នារវាងកងកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្រាប់កងកម្លាំងដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះរុករកជនរងគ្រោះ មានជិត ២ពាន់នាក់ មកពី ២៥អង្គភាព។

ជាមួយគ្នានេះដែរ សម្ដេច បានថ្លែងនៅលើគណនីរបស់លោក ថា ពាក្យចាស់ពោលថា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ)ពិតជាមិន ខុសនោះទេ។ គិតពីម៉ោង១២ថ្ងៃ៣មករារហូតដល់ម៉ោង ១៣ថ្ងៃ៤មករាជាង២៤ម៉ោងខ្ញុំមិនបាន ទទួលទានបាយទេគ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។ ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លាន ដូចគ្នា។យើងបានយកបាយសម្រាប់ ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករកនិងជួយ សង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន។ ពិតជាឆ្ងាញ់ហើយយើងលែងគិតពី អនាម័យដោយសារដីហុយចេញពី អាគារបាក់រលំពេលគ្រឿងចក្រកំពុង បុកនិងកាយគំនរបាក់បែកនោះហើយ។ ខ្ញុំទទួលទានអស់ប្រហែល១ភាគ៥នៃ បាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡា ហោម ស ខេងអស់ជាងពាក់កណ្តាល ឯណោះ។ នេះពិតជា(ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) មែន។ អរគុណសន្តិភាព!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post