ទោះតួលេខនៃជំងឺ CoronaVirus នៅតាមបណ្ដាប្រទេសមួយចំនួនជាពិសេសប្រទេសចិនមានការកេីនឡេីង តែនៅកម្ពុជាគឺមិនទាន់មានវត្តមានជំងឺនោះមកនៅឡេីយទេ ។
បើតាមឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងថា ជំងឺមិនទាន់មានវត្តមានមកដល់ផង ក្រុមជ្រុលនិយមដោយអគតិមួយចំនួន បានបង្កេីតជំងឺបំពុល យកឱកាសនេះពង្រីកបន្ថែមនៃការភ័យខ្លាចដល់សង្គម ដេីម្បីយកឱកាសនេះធ្វេីពាណិជ្ជកម្មរកចំណេញ ឬ ចេញមុខចេញមាត់ រកផលប្រយោជន៍ដែលជារឿងគួរអោយបារម្ភខ្លាំងបំផុត ព្រោះជំងឺបំពុល ពេលនេះ បានផ្ទុះពាសពេញបណ្ដាញសង្គម ដែលគួរអោយបារម្ភជាវីរុសដ៏សាហាវទៅទៀត
ឯកឧត្តមបានបញ្ជាក់ទៀតថា ម៉ាស់ មួយមុខមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់ជំងឺនោះទេ វាគ្រាន់តែជាការកាត់បន្ថយមួយផ្នែក , សំខាន់ អនាម័យ ត្រូវលាងដៃគ្រប់ពេលជាមួយសាប៊ូ និងអាល់កុល ត្រូវបរិភោគអាហារដែលចំអិនរួចស្អាត និងថែរក្សាសុខភាពជាដេីម ។
ប្រសិនជាដៃអ្នកប៉ះរបស់ ឬវត្ថុដែលអ្នកជំងឺបានប៉ះរួច ដោយវត្ថុនោះមានញេីស ឬចំហាយខ្យល់ របស់អ្នកជំងឺហេីយអ្នកយកដៃនោះមកជូតភ្នែក ជូតមាត់ដោយមិនលាងសម្អាតអ្នកក៏ប្រឈមនៃការឆ្លងដែរ ទោះពាក់ម៉ាស់ម៉ាក 3M ឬម៉ាស់មកពីលេីមេឃក៏ដោយ។
តែយ៉ាងណាមិញវិធីទប់ស្កាត់ខាងលេីគ្រាន់តែជាការត្រៀមខ្លួន ហេីយកម្ពុជាឋិតក្នុងការត្រៀមខ្លួនការពារប៉ុណ្ណោះ។
ដោយឡែក វីរុសដ៏សាហាវបំផុតដែលកំពុងរាលដាល គឺ វីរុស បំពុល ដែលកេីតឡេីងពីក្រុមអាត្មានិយម ក្រុមពួកពាណិជ្ជករខ្វះសីលធម៌ និង ក្រុមអ្នករកស៊ីប្រកបសុច្ចរិតភាព ។
ពិតណាស់ជំងឺឆ្លងរហ័សនឹងសាហាវ វាជាចំណែកនៃការធ្វេីអោយសេដ្ឋកិច្ចស្រុតចុះ ។ បច្ចុប្បន្ន ទីក្រុងវូហាន ប្រទេសចិន បានបិទចរាចរណ៍ ទាំងមូល ហេីយពលរដ្ឋបានរស់នៅស្ងប់ស្ងៀមក្នុងផ្ទះ ធ្វេីអោយសេដ្ឋកិច្ចមានដំណេីរការរអាក់រអួលបន្តិចដែរ
ដូចនេះសូមពលរដ្ឋកម្ពុជារក្សានូវឥរិយាបថអោយនឹងនរ នឹងត្រៀមទប់ស្កាត់ តាមវិធីណែនាំរបស់អ្នកជំនាញ កុំចលាចលតាមការញុះញុង់នានា របស់ជនឆ្លៀតឱកាស ! ចៀសវាងសង្គមមានចលាចលដោយពាក្យចចាមអារាមនឹងនាំអោយរអាក់រអួលដល់ដំណេីរការសេដ្ឋកិច្ច
មានតែមជ្ឈមណ្ឌលពិសោធន៍ធំៗ ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចដឹងថា coronavirus មានវត្តមានដល់កម្ពុជាឬអត់ សូមតាមដានគ្រប់ការផ្សាយរបស់ក្រសួង ។