header ads

Sponsor

(សៀមរាប)៖កាលពីល្ងាចថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២០ យ៉ាងហោចណាស់មានមនុស្ស ​២នាក់ត្រូវកម្លាំងនគរបាលខេត្តសៀមរាប​ ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់ពីពួកគេបានបង្ហោះវីដេអូ ​និងផ្សព្វផ្សាយ ​ព័ត៌មានមិនពិត​ អំពី​ វីរុស ​កូរ៉ូណានៅលើបណ្តាញទំនាក់ទំនងសង្គម​ Facebook ​បង្កឲ្យមហាជនមានការយល់ច្រឡំ។

សមត្ថកិច្ច ​បញ្ជាក់ថា ​ការឃាត់ខ្លួនពួកគេយកទៅសាកសួរ ​ព្រោះពួកគេបានបង្ហោះវីដេអូ ​ក្នុងគោលបំណងផ្សាយព័ត៌មានមិនពិតអំពីការឆ្លងជម្ងឺ​ផ្លូវដង្ហេីម វីរុស​កូរ៉ូណា ដោយអះអាងថា​ មានករណី​ឆ្លង​វីរុស​​ កូរ៉ូណា​​ ចំនួន​ ​៤​ករណី​ នៅក្នុងសណ្ឋាគារ​ប៉ាស៊ីហ្វិក​ ​ខេត្តសៀមរាប​។  

ជាមួយគ្នានេះ ​កាលពីថ្ងៃម្សិលមិញ ​រដ្ឋបាលខេត្តសៀមរាប​​ ក៏បានចេញ​សេចក្ដី​បំភ្លឺ​មួយ​  ដោយបាន​បញ្ជាក់​ថា​ ​ពុំមានករណី​ឆ្លង​ជម្ងឺ​ផ្លូវ​ដង្ហើម​ ​វីរុស​ ​កូរ៉ូណា​ ​កេីតឡេីងនៅ​សណ្ឋាគារ​ណាមួយ​ ​ក្នុង​ខេត្ត​សៀមរាប​នោះទេ​។  

ទោះជាយ៉ាងណា​ សមត្ថកិច្ច​ នៅ​មិនទាន់​អាចបញ្ជាក់​ថា​​ តើមនុស្ស​ទាំង​ពីរ ​នាក់​នេះ​នឹងត្រូវអប់រំណែនាំ​ ​ឬ​កសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​នោះទេ?

បើយោង​តាម​មាត្រា​ ​៤២៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ​បានចែងថា​ ​បទ​ក្លែង​ព័ត៌មាន​​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​​ ១ឆ្នាំ​ ​ទៅ​ ២ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​២លានរៀល​ទៅ​៤លានរៀល​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post