ភ្នំពេញ៖ ស្របពេលវិរុសថ្មី កូរ៉ូណាកំពុងវាយប្រហាខ្លាំងទៅលើប្រជាជនចិន និងបណ្ដាប្រទេសលើពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ មានមតិជាច្រើនចង់ឲ្យមន្រ្តីក្រសួងពាក់ព័ន្ធផ្អាកជើងហោះហើររវាងប្រទេសកម្ពុជា និងចិនមួយរយៈ ។
ជាការឆ្លើយតប លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាស៍ប្រាប់សារព័ត៌មាន ខ្មែរណាស់ថា «ចំពោះបញ្ហាទេសចរយើងនៅតែស្វាគមន៍ទេសចរទាំងអស់ យើងអត់មានថាបិតប្រលានយន្តហោះ ឬក៏ជើងហោះហើយ ឬហាមឃាត់ភ្ញៀវទេសចរមិនឲ្យមកនោះទេ យើងនៅតែទទួលស្វាគមន៍ភ្ញៀវទេសចរទាំងអស់»។
លោកបន្ថែមថា ចិនជាទីផ្សារទេសចរមួយដ៏ធំរបស់ប្រទេសកម្ពុជា នៅពេលមានវិរុស កូរ៉ូណាថ្មីនេះ កើតឡើងវាអាចនឹងធ្វើឲ្យកម្ពុជាថយចុះនៃចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។
ជាមួយគ្នានេះលោក តុប សុភ័ក បានអំពាវនាវសុំកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ខ្លាំង និងចេះស្វែងយល់នូវប្រភពព័ត៌មានពិតប្រាកដ និងតម្រូវឲ្យប្រជាជនធ្វើតាមការណែនាំរបស់ក្រសួង សុខាភិបាល ឬអជ្ញារធរអំពីវិធានការការពារ ហើយប្រជាពលរដ្ឋនៅតែអាចដើរលេងកម្សាន្តបានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ។
កម្ពុជាជាប្រទេសមួយក្នុងចំណោម ១៨ប្រទេសផ្សេងទៀត ត្រូវបានគេរកឃើញថា មានមនុស្សផ្ទុកវិរុសថ្មី កូរ៉ូណា ដែលទើបនឹងកើតមានលើភ្ញៀវទេសចរជនជាតិចិនម្នាក់នៅខេត្តព្រះស៊ីហនុកាលពីថ្ងៃទី ២៧ ខែមករា។
យោងតាមសារព័ត៌មាន CNN គិតត្រឹមម៉ោង ៥ ល្ងាចនេះចំនួនអ្នកស្លាប់ដោយសារវីរុស កូរ៉ូណាកើនដល់ ១០៦ ករណី និងអ្នកឆ្លងមានចំនួន ៤៥១៦ ករណី។ អត្ថបទ៖ ចន្ថា
ផ្ដល់សិទ្ធិដោយ៖ KhmerNas