header ads

Sponsor

ភ្នំពេញ​៖​ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២០​ ដោយបុរសជនជាតិចិនចំនួន២នាក់ បានកាន់ទូរស័ព្ទម៉ាក iPhone x max​ លក់ទៅឲ្យគូស្នេហ៍មួយគូ ក្នុងតម្លៃ៥០០ដុល្លារ ខណៈតថ្លៃគ្នាត្រូវសល់តែ៤០០ដុល្លារ ភាគីទាំងសងខាងបានព្រមព្រៀងគ្នាហើយបែរជាជនជាតិចិនបន្លំយកទូរស័ព្ទក្លែងក្លាយមកឲ្យវិញ ទើបជនជាតិខ្មែរស្រែកផ្អើលអ្នកជិតខាងឃាត់បានភ្លាមៗតែម្តង នៅក្នុងសួនសត្វ​ កោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំជនជាតិចិនទាំង២នាក់មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់តែម្តង ។

បន្ទាប់ពីសួរនាំ និងហៅអ្នកបងប្រែមកទើបដឹងថា ជាការយល់ច្រឡំនឹងគ្នារួចក៏ដោះលែងជនជាតិចិនទាំង២នាក់វិញដោយពុំមានអ្នកប្តឹងនោះទេ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post