header ads

Sponsor

ភ្នំពេញ ៖អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទីប្រព្រឹត្តិ នៅចំណុចផ្លូវលេខ 163 កែង284 ក្រុម24 ភូមិ 3 សង្កាត់អូឡាំពិក, ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។

ជនសង្ស័យឈ្មោះ ទូច ដៃមែន ភេទ ប្រុស អាយុ 20 ឆ្នាំ ជនជាតិ ខែ្មរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ, ទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ 380 សង្កាត់ បឹងកេងកង1 ខណ្ឌ័ បឹងកេងកង រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមានទូរស័ព្ទ01 គ្រឿង ម៉ាកOppo ពណ៍ស្វាយ (ជារបស់ជនរគ្រោះ ) សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ញ៉ែម អ៊ុង ស្រីរ័ត្ន ភេទ ស្រី អាយុ 27 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: ជាងធ្វើក្រចក ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ 193 សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post