header ads

Sponsor

បញ្ហាជំលោះដីធ្លីរវាងប្រជាពលរដ្ឋចំនួន៦៥គ្រួសារ និងទាហានកងពលតូចលេខ១១ លើផ្ទៃដី១០២ហិកតា នៅភូមិព្រៃខ្មៅ ឃុំស្រែខ្មៅ ស្រុកជុំគិរី ខេត្តកំពត រហូតដល់រាជរដ្ឋាភិបាលចេញ សជណ តាមការស្រាវជ្រាវ របស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ តែត្រូវលោក អភិបាលស្រុកមិនទទួលស្គាល់ ហើយប្ដឹងពលរដ្ឋទៅតុលាវិញទៀតផង ថាប្រើប្រាស់ សជណ ក្លែងក្លាយ។

នេះបើតាមលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០នេះ ខណៈដែល តំណាងពលរដ្ឋស្រុកជុំគីរី៦៥គ្រួសារ បានមកជួបលោកម្ដងទៀត​។

ជាមួយគ្នានេះដែរ លោកសូមអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងលិខិតគតិយុត្តិដែលចេញពីឧត្តមក្រុមប្រឹក្សា ដេីម្បីច្បាស់លាស់ សូមតាមដានក្នុងគេហទំព័រលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជៀសវាងដូចករណីនេះជាដេីម ។

ជាពិសេសក្រសួងពាក់ព័ន្ធដែលទទួលបាន សជណ សូមចម្លង និងបញ្ជូនទៅអង្គភាពពាក់ព័ន្ធក្រោមឱវាទ​ឲ្យបានឆាប់​រហ័សដេីម្បីគ្រប់នីតិវិធីរដ្ឋបាល។

ពាក់ព័ន្ធនឹងករណីនេះដដែរ លោកសូមឲ្យលោកព្រះរាជអាជ្ញាមេត្តាជ្រាបជាដំណឹងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post