header ads

Sponsor

រដ្ឋមន្រ្តីក្រសួងសាធារណការថាអំពើពុករលួយនៅតាមជញ្ជីងថ្លឹងរថយន្តគឺជាជំងឺរ៉ាំរ៉ៃធ្វើឱ្យខូចផ្លូវ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា លោកព្រមទទួល​យកកំហុសដែលលោកមានការធ្វេសប្រហែសពេក ក្នុងការបណ្ដោយឱ្យមានការប្រព្រឹត្តអំពើ​ពុករលួយនៅតាមកន្លែងជញ្ជីងថ្លឹងរថយន្ត។

ដែលលោកបានអះអាងថា ការដឹកលើសទម្ងន់ដោយសារជញ្ជីងថ្លឹងមានអំពើពុករលួយ គឺជាជំងឺរ៉ាំរ៉ៃ​ ដែលបានធ្វើឱ្យខូចផ្លូវនាពេលកន្លងមក។ លោកថា«ខ្ញុំព្រមទទួលខុសរឿង​ជញ្ជីងនេះ ដោយសារតែខ្ញុំមិនបានតាមដានឱ្យបានដិតដល់។ ខ្ញុំប្រហែស ខ្ញុំបណ្ដោយពេក អ៊ីចឹង!ខ្ញុំទទួលខុស អត់មានខុសពីណាគេទេ គឺខុសមកពី ស៊ុន ចាន់ថុល ដោយសារ ស៊ុន ចាន់ថុល នេះ មិនបានរៀបចំការងារប្រព័ន្ធគ្រប់គ្រងតាមអនុក្រឹត្យលេខ១៤១ យើងត្រូវឱ្យយើង​រៀប​ចំគណៈកម្មការត្រួតពិនិត្យយានយន្តដឹកទំនិញលើសទម្ងន់ ដែលខ្ញុំជាប្រធាន ដែល​អនុប្រធាន​មកពីក្រសួងមហាផ្ទៃ និងមានរដ្ឋលេខាធិការមកពីក្រសួងហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងប្រធានមន្ទីរនៅក្នុងហ្នឹង»។

លោកបញ្ជាក់ថា លោកនឹងរៀបចំក្រុមការងារនេះឱ្យបានត្រឹមត្រូវឡើងវិញ ហើយនឹងមានការ​រៀបប្រព័ន្ធITតាមដាននៅតាមជញ្ជីងថ្លឹងទាំងអស់ រួមទាំងការបំពាក់កាមេរ៉ា ដើម្បីថតនិងបញ្ជូន​ទិន្នន័យអំពីការថ្លឹងរថយន្តមកកាន់ប្រព័ន្ធរបស់ក្រសួង ដើម្បីតាមដាន ដែលលោកបញ្ជាក់ថា ការធ្វើបែបនេះ នឹងបញ្ឈប់បានការប្រព្រឹត្តអំពើពុករលូយនៅតាមជញ្ជឹង​ថ្លឹងរថយន្តទាំងនោះ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post