header ads

Sponsor

ភ្នំពេញ ៖ រឿងរ៉ាវដ៏ចម្រូងចម្រាសជុំវិញលទ្ធផលប្រឡងប្រជែងសិស្សចៅក្រមជំនាន់ទី១០ នៅពុំទាន់បញ្ចប់នៅឡើយទេ ទោះបីខាងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ បង្ហាញពីតម្លាភាពនៃការប្រឡងក៏ដោយ ប៉ុន្តែលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក នៅតែរកឃើញភាពមិនប្រក្រតីជាបន្តបន្ទាប់។

ហើយជុំវិញករណីនេះលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ថារឿងនេះវិវឌ្ឍន៍ដល់ថ្នាក់ដឹកនាំហើយ ព្រមទាំងមានការស្នើសុំការអនុញ្ញាតពីសម្ដេច តេជោ ដេីម្បីអញ្ជេីញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺបញ្ហានេះ។

 នេះបើតាមការលើកឡើងរបស់លោក នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០នេះទាំងស្រុងថា៖

ក្រោយទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីលេីនីតិវិធីរៀបចំការប្រឡងប្រជែងសិស្សចៅក្រម ដែលត្រូវបានបេក្ខជនប្ដឹងថាជាការប្រឡងដោយខ្វះតម្លាភាពនោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានបេីកការស្រាវជ្រាវ នឹងរកឃេីញភាពមិនប្រក្រតីផ្ទួនៗមួយចំនួនថែមទៀតលេីនីតិវិធីប្រឡងផ្ទៃក្នុងជ្រេីសរេីសចៅក្រមនិងព្រះរាជអាជ្ញា ។

ពាក់ព័ន្ធនឹងករណីនេះយេីងខ្ញុំបានរៀបចំរបាយការណ៍ដោយភ្ជាប់ជាមួយភស្តុតាងនានា ដាក់ជូនសម្ដេចតេជោហេីយកាលពីថ្ងៃមិញ (ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ )។

ដោយឡែកយេីងខ្ញុំក៏បានដាក់លិខិតសុំការអនុញ្ញាតពីសម្ដេចតេជោដេីម្បីអញ្ជេីញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺបញ្ហានេះ រួមទាំងបញ្ហាផ្សេងៗក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ផងដែរ ។

ជំហរបស់យេីងខ្ញុំ ៖ មិនថារឿងនេះធ្វេីទៅប៉ះអ្វីក៏ដាច់ខាតត្រូវតែធ្វេី ដេីម្បីជម្រុញការកំណែរទំរង់លេីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

ពលរដ្ឋជឿជាក់លេីច្បាប់ម្ដេចនឹងបាន បេីអ្នកកាន់ច្បាប់ អ្នកចោទ អ្នកកាត់ក្ដី កេីតចេញពីការប្រឡងមិនតម្លៃភាពមិនសុច្ចរិតភាពផងនោះ ។

យុវនិស្សិត៣រូប ប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post