ភ្នំពេញ៖ កំឡុងពេលមានផ្ទៃពោះ ប្រសិនបើស្ត្រីធ្លាប់មានប្រវត្តិរលូតកូន ឬពុំមានសុខភាពល្អ គឺមិនអាចរួមភេទបានទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ផ្ទៃនិងខ្លួនឯង។ ប៉ុន្តែប្រសិនបើស្រ្តីពពោះមានសុខភាពល្អ ពុំធ្លាប់មានប្រវត្តិរលូតកូន ហើយបានត្រៀមខ្លួនរួចរាល់ក្នុងការពពោះ ហើយបានពិសាថ្នាំជាតិដែក ថ្នាំ Nature Made Prenatal គ្រប់គ្រាន់ គឺអាចរួមភេទបាន។
ប៉ុន្តែកំឡុងមួយសប្ដាហ៍ពេលចាប់ផ្ដើមមានផ្ទៃពោះដំបូង និងមួយសប្ដាហ៍មុនពេលសម្រាលកូន គឺហាមរួមភេទ។ បើសិនរួមភេទកំឡុងមួយសប្ដាហ៍ពេលមានផ្ទៃពោះដំបូង គឺអាចធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ ព្រោះទឹកកាមរបស់បុរសមានសារធាតុម្យ៉ាងដែលបណ្ដាលឱ្យកូនកើតមុនខែមួយអាទិត្យ ឬក្រោយខែមួយអាទិត្យ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។
Asian man and pregnant wife sitting on carpet
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានអោយដឹងទៀតថា ក្រោយពេលសម្រាលកូនរួច ស្រ្តីមិនត្រូវបើកដៃឱ្យប្ដី ឬដៃគូរួមភេទភ្លាមៗនោះទេ ពោលត្រូវទុកពេលយ៉ាងតិច២ទៅ៣ខែសិនដើម្បីឱ្យកោសិការជាសះស្បើយ ម្យ៉ាងរយៈពេល២ឬ៣ខែដំបូងស្រ្តីក៏មិនទាន់មានអារម្មណ៍រំញោចផងដែរ។ ម្យ៉ាងប្រសិនបើស្រ្ដីនោះសម្រាលកូនដោយការវះកាត់ ត្រូវទុកពេលឱ្យគ្នាយ៉ាងតិចប្រហែល៦ខែមុននឹងរួមភេទ ដើម្បីឱ្យមុខរបួសគាត់ជាសះស្បើយ ហើយពេលនោះចំណង់ផ្លូវភេទរបស់ស្រ្តីក៏មានវិញផងដែរ៕
ផ្ដល់សិទ្ធិដោយៈ KhmerNas