header ads

Sponsor

តើកូនតូចរបស់អ្នកប្រើប្រាស់ទូរស័ព្ទ ឬ Ipadច្រើនប៉ុណ្ណាក្នុងពេល១ថ្ងៃ? តើការទម្លាប់កូនតាំងពីវ័យកុមារក្នុងការប្រើប្រាស់ច្រើនលើសលប់ពេក នឹងផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ពួកគេ?

ងាកមកមើលចំណោទបញ្ហាមួយក្នុងក្រុមគ្រួសារនាពេលបច្ចុប្បន្ននេះ គឺការខ្វះការយកចិត្ដទុកដាក់និងការចំណាយពេលមិនបានគ្រប់គ្រាន់របស់ឪពុកម្ដាយទៅកាន់កូនៗ ដោយសារតែកង្វះពេលវេលា ភាពរវល់ ការទុកកូនចោលបានធ្វើអោយកុមារមួយចំនួនមានទម្លាប់មិនល្អក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងផលិតផលបច្ចេកវិទ្យាច្រើនពេក ដែលនេះជាបញ្ហាធ្វើអោយមានការបង្កើតគម្លាតរវាងឪពុកម្ដាយនិងកូន។

បន្ថែមពីនេះទៅទៀត ការបណ្ដោយឲ្យកុមារចំណាយពេលជាមួយនឹងទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចច្រើនពេកក៏អាចបង្កើតជាទម្លាប់មួយក្នុងការចេះទាមទារ និងបង្កើតចេញជាភាពឆេវឆាវរបស់ពួកគេពេលដែលមិនបានអ្វីដែលពួកគេចង់បាន ហើយជាពិសេសពួកគេនឹងមិនស្គាល់ច្បាស់នូវបរិយាកាសខាងក្រៅដោយសារតែចំណាយពេលច្រើនពេកលើការលេងហ្គេមឬមើលវីដេអូមិនសូវល្អ រហូតធ្វើឲ្យក្មេងចេះធ្វើតាម បង្កើតចរិកទំនើង ចូលចិត្ដនៅតែឯង និងមិនមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។

ដើម្បីជៀសវាងការបង្កើតទម្លាប់មិនល្អនេះទៅកាន់កុមារ មាតាបិតាគួរតែកំណត់ពេលក្នុងការប្រើប្រាស់ទូរស័ព្ទ ឬIpadមួយក្នុងពេលជាក់លាក់មួយសម្រាប់ពួកគេ និងចំណាយពេលយកចិត្ដទុកដាក់លើកូនៗអោយបានច្រើន និងគួរតែស្វែងយល់ពីតម្រូវការ ការយកចិត្ដទុកដាក់ និងការវិវឌ្ឍកុមារ ដោយការបង្កើតទម្លាប់អានជាមួយកូន ឬចាប់ផ្ដើមសកម្មភាពកម្សាន្ដអោយបានច្រើនជាជាងការអោយទូរស័ព្ទដៃប្រើប្រាស់។ ដើម្បីដឹងកាន់តែច្បាស់ពីវិធីសាស្ដ្រ និងការកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិចដ៏លើសលប់របស់កុមារ ជួបជាមួយ សាស្ដ្រាចារ្យ Simon Liang ដែលជា PhD Artificial Intelligent តំណាងពីសាលា Shoudu Bilingual International School ដែលជាវាគ្មិនកិត្ដិយសមួយរូបក្នុងសិក្ខាសាលាស្តីពី “វិធីសាស្ត្រអប់រំកូន” នៅថ្ងៃទី១៨ មករា ២០២០ ចាប់ពីម៉ោង៩ព្រឹកដល់១២ថ្ងៃត្រង់ ដែលនឹងជជែកលើកប្រធានបទ៖ “Developing a good lifestyle in the digital complex”។

រាល់បញ្ហាចោទផ្សេងៗដែលមាននៅក្នុងគ្រួសារ នឹងត្រូវបានលើកឡើងបន្ថែមនៅក្នុងសិក្ខាសាលាស្តីពី “វិធីសាស្ត្រអប់រំកូន” ដែលមានការចូលរួមពីវាគ្មិនកិត្ដិយស២រូបផ្សេងទៀតដែលមានបទពិសោធន៍ជាច្រើនឆ្នាំពីលោក គឹម អាង សាស្ដ្រាចារ្យឯកទេសរោគកុមារ AFSA ពីប្រទេសបារាំង និង លោក ហឿ សេធុល អ្នកចិត្តសាស្រ្តឯកទេសប្រឹក្សាបញ្ហាគ្រួសារ និងស្ថាបនិកនៃក្រុមហ៊ុនសេវាប្រឹក្សាយោបល់ និង អប់រំផ្លូវចិត្តតាម បែបចិត្តសាស្ត្រ (KCPS) ជាមួយនឹងប្រធានបទសំខាន់ៗដូចជា៖ ការយល់ដឹងពីការវិវឌ្ឍ តម្រូវការនិងចំណង់ចំណូលចិត្ដកូន បណ្ដុះទម្លាប់ និងឥរិយាបថល្អរបស់កូន ដោះស្រាយបញ្ហាកូនរឹងមិនស្ដាប់បង្គាប់ វិធីសាស្ដ្របង្កើនភាពឆ្លាតវៃនិងគំនិតច្នៃប្រឌិតរបស់កូន វិធីសាស្រ្ដដោះស្រាយនិងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិច និងបង្កើនទំនាក់ទំនងល្អនិងទំនុកចិត្ដរបស់កូនអ្នក។ ក្រៅពីយល់ដឹងពីការបង្កើតទម្លាប់ល្អ ការវិវឌ្ឍ និងបញ្ហាចោទផ្សេងៗ មាតាបិតាក៏អាចយល់ដឹងពីការលូតលាស់របស់កុមារ តាមរយៈអាហារូបត្ថម្ភសំរាប់ការអភិវឌ្ឍន៍និងការយល់ដឹងរបស់ពួកគេថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងធ្វើឡើងនៅទីតាំងសាលាអន្ដរជាតិធំចំនួន១០ក្នុងរាជធានីភ្នំពេញ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ។ សម្រាប់មាតាបិតាដែលចាប់អារម្មណ៍ អាចចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះតាមរយៈបារកូដខាងក្រោម ឬតំណភ្ជាប់ខាងក្រោម៖ https://forms.gle/Dyinpem2KFGtW2Jt6
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយទឹកដោះគោម្សៅ Similac Gain IQ និងដៃគូទីតាំងពីសាលា SCIA, ECO International School, Shoudu, Bluebird និង Footprints។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 012 230 140 / 010 911 776 ឬ ទំព័រហ្វេសប៊ុក Anussa Event Planner។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post