header ads

Sponsor

(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ ក្រុមមន្ត្រីចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឆ្មក់ឆេកឆេទីតាំងលក់ទូរស័ព្ទដៃជាច្រើនកន្លែង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលសង្ស័យជាផលិតផលនាំចូលដោយមិនបានបង់ព័ន្ធត្រឹមត្រូវ។

លោក ហែម សារូ ប្រធានក្រុមមន្ត្រីចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ មន្ត្រីរបស់លោកបានរកឃើញទីតាំងហាងលក់ទូរស័ព្ទដៃ និងបង់រំលស់ទូរស័ព្ទដៃជាង១០កន្លែង ដែលតាំងលក់ទូរស័ព្ទដៃអត់ពន្ធរាប់រយគ្រឿង និងបានដកហូតផងដែរ។

ទូរស័ព្ទដៃដែលត្រូវបានដកហូតនាថ្ងៃនេះ ជាប្រភេទទូរស័ព្ទដៃសេរីថ្មីទំនើបៗ ដែលក្នុងនោះមានដូចជាម៉ាក HUAWEI, ទូរស័ព្ទដៃម៉ាក OPPO, ទូរស័ព្ទដៃម៉ាក VIVO និងទូរស័ព្ទដៃម៉ាក MINI ដែលទូរស័ព្ទដៃទាំងអស់នេះខាងក្រុមហ៊ុនមានការធ្វេសប្រហែសក្នុងការបិទតែមនាំចូល។

លោកបានបញ្ជាក់បន្ថែមថា ក្រោយដកហូតរួច ទូរស័ព្ទទាំងអស់នេះ ត្រូវបានយកទៅរក្សាទុកនៅអគ្គនាយករដ្ឋានគយ និងរដ្ឋាករ ដើម្បីឲ្យខាងក្រុមហ៊ុនចូលខ្លួនទៅសម្របសម្រួលបង់ពន្ធឡើងវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post