ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឱ្យគ្រប់សាលារៀនទាំងរដ្ឋនិងឯកជន ត្រូវបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណីផ្អែមនិងភេសជ្ជៈ ក្នុងបរិវេណសាលារៀន ដោយសារថា ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឱ្យកុមារ ប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ ជំងឺបេះដូង ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែមជាដើម។
លោក ឃួង ស្រេង ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សាលារអន្តរជាតិ អេដវេនADVANCE ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការលក់ចំណីអាហារចំនួន ៦ ប្រភេទ នៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់សុខុមាលភាពសិស្សានុសិស្សានុសិស្ស។
ចំណីអាហារទាំង ៦ ប្រភេទនោះរួមមាន៖
- ១- ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
២- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣- ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥- ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ
៦- ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម៕