ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៣០ ខែមករាឆ្នាំ ២០២០ វេលាម៉ោង០២ និង០០នាទីរសៀល មានករណីផ្ទុះគ្រាប់៦០mm បណ្តាលឲ្យស្លាប់ពលរដ្ឋម្នាក់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះ ឈ្មោះ ទួន វិត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។
មូលហេតុបណ្ដាលឲ្យជនរងគ្រោះ ស្លាប់គឺដោយសារតែ រើសគ្រាប់ ៦០mm ចាស់មកដំធ្វើជាអេតចាយ។
ហើយតាមប្រភពជាបឋមពីបងប្អូនពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកឈ្មោះទួន វិតតែងតែធ្លាប់ដើររើសបាននៅគ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាម យកមកដោះគីម ឬមូលក្បាលចេញ ដើម្បីថ្លឹងលក់ធ្វើជាអេតចាយ តែពេលនេះចៃដន្យបង្កឲ្យផ្ទុះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង៕