header ads

Sponsor

realme គឺជាម៉ាកវ័យក្មេងមួយដែលទើបនឹងបង្កើតឡើង​ដែលជាម៉ាកទូរស័ព្ទ​ ឌីសាញឡើងសម្រាប់យុវវ័យ ។ ក្នុយរយៈពេលត្រឹមតែមួយឆ្នាំកន្លះ realme បានទទួលលទ្ធផលយ៉ាងល្អគួរអោយកត់សម្គាល់នៅទូទាំពិភពលោក ​ដូចដែលយើងបានដឹងហើយថា​កន្លងមក realme​ ធ្លាប់បានចេញទូរស័ព្ទជាច្រើនម៉ូឌែល ដែលមានរូបរាងទាន់សម័យ គុណភាពល្អនិងតម្លៃសមរម្យ ទទួលបានការ គាំទ្រនិងចូលចិត្តយ៉ាងខ្លាំង។​ ក្នុងនោះផងដែល realme 5 series ទទួលបានការគាំទ្រខ្លាំងជាងគេ ដោយចំនួនលក់នៅទូទាំងពិភពលោកមានចំនួនដល់ទៅ៦លានគ្រឿង។   

មកដល់ឥលូវនេះ យើងចាប់អារម្មណ៍ឃើញថា ទូរស័ព្ទដៃ​ realme ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺ​ ទូរស័ព្ទ realme 5 series មិនថាព៌ណ មុខងាររឺក៏តម្លៃ អាចនិយាយបានថាគឺសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នាុ​។ដូចនេះហើយ realme​ ទទួលបានការវាយតម្លៃយ៉ាងល្អពីទីផ្សារជាច្រើនទូទាំងពិភពលោក។ ទូរស័ព្ទ​ realme 5 series រួមមាន realme​ 5Pro,realme 5,realme 5i និង​ realme5s  ៤​ ម៉ូឌែល។ ដែល realme​ 5Pro បំពាក់ទៅដោយបន្ទះឈីប snapdragon 712​ និងកាមេរ៉ា 4 គ្រាប់ 48mp ដែលស្ថិតក្នុងតម្លៃពី 200-300$។ រីឯ realme 5 បំពាក់ទៅដោយ​បន្ទះឈីប snapdragon 665​​​ ក៏មានកាមេរ៉ា​​ 4 គ្រាប់និងតម្លៃសមរម្យនិងក្លាយជាជំរើសដ៏ពេញនិយមសម្រាប់យុវវ័យដូចគ្នា។

យោងតាមព៌តមានដែល​​ realme បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថា សមាជិកថ្មី realme 5i នឹងប្រកាសដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី៥ខែកុម្ភៈ។ ប៉ុន្តែយោងតាមរយៈព៌តមានដែល realme បានបង្ហើបអោយដឹងនោះ យើងគ្រាន់តែដឹងថា realme 5i ក៏ជាទូរស័ព្ទដែលមានកាមេរ៉ា4គ្រាប់ដែរ។​សម្រាប់ព៌តមានលំអិតផ្សេងៗ realme នឹងដាក់ប្រកាសជាផ្នូវការនៅពេលក្រោយ សូមទន្ទឹមរង់ចាំទាំងអស់គ្នា។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post