ជនសង្ស័យទី១ឈ្មោះ ម៉េង ឌី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ
ទី២ ឈ្មោះ ប៊ុនធឿន ធានី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ
និងទី៣ឈ្មោះ ជា ភារុណ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលនៅថ្ងៃទី០៧ខែមករា ឆ្នាំ២០២០។
នៅពេលឃាត់ខ្លួនក្រុមជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធចំនួន ៥,២២២.៨៣ក្រាម, នីមេតាហ្សេប៉ាម ចំនួន ៤៩,០៥៤គ្រាប់(ទម្ងន់ចំនួន ៨,៨២៩.៧២ក្រាម)៕
