header ads

Sponsor

ដើមចេកគឺជារុក្ខជាតិម្យ៉ាងដែលអាចជួយបំរើការចាំបាច់របស់មនុស្សនិងសត្វបានច្រើនយ៉ាងដូចជា ដើម ស្លឹក ត្រយ៉ូង និងផ្លែ របស់វាសុទ្ធសឹងតែមានអត្ថប្រយោជន៍ទាំងអស់។
ដូច្នេះបំណែកនៃសារពាង្គកាយរបស់ដើមចេកមានមុខងារខុសៗគ្នាដែលអាចជួយតម្រូវការដូចខាងក្រោម៖


ដើម ៖ ពេលដែលទើបនឹងកើតជាកូនចេកគេអាចកាប់វាយកទៅធ្វើជាបន្លែ ដែលភាគច្រើនគេចូលចិត្តស្លរម្ជូរពោលនិយមហៅថាសម្លរម្ជូដើមចេក។វាមានអត្ថប្រយោជន៍តាំងពីតូចរហូតដល់វ័យចំណាស់ព្រោះពេលវាចាស់គេយកទៅធ្វើជាចំនីសត្វឬយកទៅធ្វើជីកំប៉ុសជាដើម។

 

ស្លឹក៖ ស្លឹកចេកអាចយកទៅវេចអន្សម និងវេចខ្ចប់ម្ហូបអាហារផ្សេងៗនៅតាមភោជនីយ ដ្ឋាន និងក្នុងកម្មពិធីបុណ្យឬពិធីមង្គលការ ដែលតែងតែសង្ខេតឃើញលោកយាយជីនិយមយកទៅកាច់ធ្វើបាយសីជាដើម ។
ត្រយ៉ូង៖ ជាបន្លែមួយប្រភេទដែលគេនិយមប្រើសម្រាប់ផ្សំជាល្បើយនំបញ្ចុក ស្ងោរចុចប្រហុកញាំ ឬផ្សំនៅក្នុងអាហារផ្សេងៗ ដែលសម្បូរទៅដោយជាតិដែកអាចជួយរក្សាកោសិកាឈាមឲ្យមានសុខភាពល្អនិងប្រឆាំងជាមួយនឹងបាកតេរីទៀតផង។


ផ្លែ៖ជាផ្លែឈើដែលគេពេញនិយមប្រើនៅក្នុងកម្មពិធីមង្គលការដែលមិនអាចខ្វះបាន។ហើយពេលដែលញុំាអាចជួយទៅដល់ដំណើរការរបស់ពោះវៀន ធ្វើឲ្យប្រព័ន្ធរំលាយអាហារ មានដំណើរការល្អ ហើយវាក៏អាចព្យាបាល ជំងឺទល់លាមក និងក្រពះបានយ៉ាងល្អផងដែរ។

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post