header ads

Sponsor

ក្រុមហ៊ុនទូរស័ព្ទដៃ vivo មិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទដៃឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក្រុមហ៊ុនឈានមុខគេនេះ ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួនជានិច្ច ពិសេសបង្កើតកម្មវិធីលើកទឹកចិត្តយ៉ាងអស្ចារ្យដល់ដៃគូពាណិជ្ជកម្មដែលមានសកម្មភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទដៃ vivo បានរៀបចំដំនើរកម្សាន្តបែបគ្រួសារដល់ម្ចាស់ហាងចំនួន១០០នាក់ និងគ្រួសាររបស់ពួកគាត់ ទៅទស្សនាលំហែកាយនៅប្រទេសឋានសួគ៌ គឺប្រទេសជប៉ុន!

ដំនើរកម្សាន្តនេះចាប់ផ្ដើមនៅថ្ងៃទី ០៨ មករា ដោយចាប់ផ្ដើមពីប្រទេសកម្ពុជា និងចេញទៅប្ដូរជើងយន្តហោះនៅទីក្រុងហុងកុង មុននឹងបន្តដំនើរផ្ទាល់ពីហុងកុង ទៅទីក្រុងតូក្យូ រាជធានីប្រទេសជប៉ុន។

ដំនើរកម្សាន្តដ៏ពិសេសនេះចាប់ផ្តើមពីការទៅលេងកម្សាន្តនៅចម្ការស្ត្រប៊ើរី និងទំពាំងបាយជូរ រួចបន្តទៅជិះទូកលេងកម្សាន្តនៅបឹង “អាស៊ិ” (Ashi) និងទស្សនាបឹង “អូឈីណូហាកាយ” ដែលជាបឹងរលាយពីភ្នំទឹកកក “ហ្វូជី” មុននឹងបន្តទៅសាកល្បងស្លៀកសម្លៀកបំពាក់បែបប្រពៃណីជប៉ុន និងទទួលទានអាហារពេលល្ងាចជាមួយក្ដាមយក្សដ៏ឈ្ងុយឆ្ងាញ់ ហើយសម្រាកបន្ធូរអារម្មណ៍ដោយការត្រាំទឹករ៉ែធម្មជាតិនៅសណ្ឋាគារដែលប្រតិភូយើងស្នាក់នៅជុំគ្នា។

ថ្ងៃស្អែកបន្ទាប់ ប្រតិភូ vivo បានបន្តដំនើរ ដោយចាប់ផ្ដើមពីការទស្សនាព្រៃឫស្សី Kamakura Baoguo រួចទៅទស្សនាវិហារបុរាណជប៉ុនដ៏ល្បីល្បាញ ឧទ្យាន “យូកូហាម៉ាសាន់ស៊ី” ពិភពបាត

សមុទ្រ Sumida Aquarium ជិះកប៉ាល់គយគន់ទេសភាពទីក្រុងតូក្យូ Tokyo Bay Cruise មុននឹងបញ្ចប់ដោយការទទួលទានអាហាររាត្រីសមោសរ Gala Dinner ជុំគ្នា ។

ក្រុមហ៊ុន vivo មានសេចក្ដីសោមនស្សដែលបានធ្វើជាដៃគូសហការដ៏ល្អ ជាមួយម្ចាស់ហាងនានា ដើម្បីផ្ដល់នូវទូរសព្ទដៃ ដែលមានតម្លៃសមរម្យ ហើយបើធៀបនឹងទូរសព្ទដទៃដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post