header ads

Sponsor

រយៈពេល២ថ្ងៃប៉ុននោះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក ទទួលបានពាក្យបណ្ដឹងពីពលរដ្ឋចំនួន៦ករណី ដែលសុទ្ធសឹងតែជាបញ្ហាដីធ្លី។

លោក វិល្លាម បានឲ្យដឹងថា នៅថ្ងៃ ១៧ និង ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ លោកបានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ត្រីលេខាធិការដ្ឋាន ២រូបចុះបេសកកម្មតបតាមបណ្ដឹងរបស់ពលរដ្ឋ ៦ ករណី ដែលរួមមាន ៖

១ ៖ ករណីពលរដ្ឋជិត ១០០០ គ្រួសារនៅស្រុកកោះធំ ប្ដឹងអាជ្ញាធរដែនដីថា រឹបអូសដីស្រែចំការរបស់គាត់ យកទៅលក់ឲ្យឈ្មួញ។

២ ៖ ករណីឈ្មោះ សាន់ ស្រីពៅ នៅក្រុងតាខ្មៅ ប្ដឹងអំពីបញ្ហាទំនាស់ដីធ្លី។

៣ ៖ ករណី លោកស្រី Kim Deborah នៅក្រុងតាខ្មៅ ប្ដឹងចំពោះការចាប់ខ្លួនប្ដីគាត់ឈ្មោះ martin king wai chan ដាក់ពន្ធនាគារដោយអយុត្តិធម៌។

៤ ៖ ករណី លោក ស៊ី វុទ្ធី នៅខេត្តកំពង់ស្ពឺ ប្ដឹងចំពោះភាពអសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការដោះស្រាយដីសហគមយោធិនពិការ។

៥ ៖ ករណី ឈ្មោះ កង សុផាត នៅខេត្តកំពង់ស្ពឺ ជាតំណាងឲ្យពលរដ្ឋមួយភូមិ ប្ដឹងចំពោះជនខិលខូចដែលរំលោភយកបឹងសាធារណៈ។

៦ ៖ ករណី ឈ្មោះ សឿន សុគា នៅខេត្តកណ្ដាល ប្ដឹងអំពីបញ្ហាទំនាស់ដីធ្លី។

សមាជិកឧត្តមក្រុមប្រឹក្សា បានសង្កត់ធ្ងន់ៗថា គ្រប់ករណីទាំងអស់នេះ គឺត្រូវឆ្លងកាត់ការស្រាវជ្រាបយ៉ាងល្អិតល្អន់ គ្រប់ទិដ្ឋភាពជាមុនសិន ដេីម្បីឈានដល់ការរៀបចំរបាយការណ៍ជូនសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post