
មជ្ឈមណ្ឌលសង្រ្គោះ និងថែរក្សាសត្វ ស្នើឲ្យមានការគាំទ្រពីរដ្ឋាភិបាល ដើម្បីកម្ចាត់សកម្មភាពបំផ្លាញសត្វព្រៃនៅកម្ពុជា។
លោក Nick Marx នាយកមជ្ឈមណ្ឌលសង្រ្គោះ និងថែរក្សាសត្វ ជំរុញឲ្យរដ្ឋាភិបាលចូលរួមជួយទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ ក្រោយពីពិនិត្យឃើញមានដំរីអាស៊ី ១ក្បាលមានរបួសដោយសារជាប់អន្ទាក់ តាមរយៈកាមេរ៉ាសុវត្ថិភាព នៅតំបន់ជួរភ្នំក្រវ៉ាញ។
ក្រុមការងារមជ្ឍមណ្ឌលសង្រ្គោះ នឹងថែរក្សាសត្វ បានដើរវែកកកាយដើម្បីរុករកជើងរបស់សត្វដំរីមួយចំហៀងខាងឆ្វេងផ្នែកខាងមុខដែលបានជាប់អាន្ទាក់ ប៉ុន្តែកូនដំរីនោះបានបាត់បងជីវិតទៅហើយ។
លោក Nick Marx បាននិយាយរៀបរាប់ថា៖ « នៅពេលដែលពួកយើងបានទៅដល់កូនដំរីបានងាប់បាត់ទៅហើយ យើងពិតជាមានការសោកស្តាយ។
តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វ បានបង្ហាញថា បច្ចប្បន្នមានសត្វដំរីប្រមាណ ៣០០ក្បាលប៉ុណ្ណោះ ដែលមានវត្តមានសេសសល់នៅប្រទេសកម្ពុជា៕
