Sponsor

ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសដែលមកទស្សនាអង្គរនៅខែមករា ឆ្នាំ២០២០ មានចំនួន២២២,៥៦១នាក់ ដោយថយចុះ ១៧.៨៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។  រីឯចំណូលពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ ចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិកនេះ ក៏មានការថយចុះ ១៤.៨១ភាគរយដែរ បើធៀបនឹងដើមឆ្នាំមុន។ នេះបើតាមគ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃទី១ កុម្ភៈ។

គ្រឹះស្ថានអង្គរ បានផ្ដល់ទឹកប្រាក់ឧបត្ថម្ភជាង៤៤៥, ១២២ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅខែមករា ផងដែរ។

កាលពីឆ្នាំ២០១៩កន្លងមក រមណីយដ្ឋានអង្គររកចំណូលបាន ៩៩,០៨៨,៨៩៤ដុល្លារ ពីភ្ញៀវទេសចរបរទេសជាង២,២លាននាក់ ដែលបានមកទស្សនាតំបន់អង្គរវត្ត ។ ចំណូលនេះ មានការថយចុះ ១៤,៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីខែមករា ឆ្នាំ២០២០កន្លងមក៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor