header ads

Sponsor

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែអ្នកបើកបរងរបួសស្រាល កាលពីម៉ោង១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែង នឹងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2302 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន តែពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃបែបនេះតែម្ដង ទើបអ្នកឃើញ ក៏បាននាំគ្នាមកជួយគាស់ទ្វាររថយន្តយកអ្នកបើកបរចេញមកក្រៅ បណ្ដាលឲ្យរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post