header ads

Sponsor

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលរាត្រី ចុះទៅបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីជាច្រើននាក់ ក្នុងនោះស្រី១៨នាក់ និងបុរសចំនួន៣៤នាក់ ពាក់ព័ន្ធការប្រើប្រាស់ថ្នាំក្រវី នៅក្នុងមជ្ឃមណ្ឌលកម្សាន្ត យីហោផ្លាយ កាលពីវេលា ម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ទាក់ទងនឹងសកម្មភាពនេះដែរ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ម្នាក់ គឺលោក វិល្លាម បានសម្ដែងការកោតសរសេីរចំពោះការបង្ក្រាបគ្រឿងញៀន (ថ្នាំគ្រវី) យ៉ាងផុសផុលនេះ តែលោក បានលើកឡើងទៀតថា មកដល់ពេលនេះ ហាក់ពុំទាន់បានទទួលដំណឹងថាចាប់ម្ចាស់ក្លឹបនេះបានឬនៅ ? ឬចាប់ហេីយខ្ញុំពុំទាន់ទទួលបានព័ត៌មាន។

នេះបើតាមលោក វិល្លាម បានឲ្យដឹងនៅរាត្រីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កន្លងមកករណីមួយចំនួនបានបង្ក្រាបជារឿយៗ តែខ្ញុំគាំទ្រឲ្យបង្ក្រាបដល់ប្រភពនៃការនាំចូល  ព្រោះអាចនិយាយបានថាមិនមែនមនុស្សសាមញ្ញទៅមានលទ្ធភាពនាំចូលទាំងតោនៗបាននោះទេ។

ការបង្ក្រាបកាន់តែច្រេីនមិនចេះអស់ នាំឲ្យមហាជនយល់ថា ជាកម្សោយនៃការទប់ស្កាត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post