header ads

Sponsor

កំពង់ស្ពឺ៖ ក្រុមសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យតាមស្ថានីយនៅក្រុងច្បារមន និងស្រុកសំរោងទងខេត្តកំពង់ស្ពឹ បានរកឃើញស្ថានីយប្រេងឥន្ទនៈចំនួន ៥ ពុំបានចុះបញ្ជីអនុញ្ញាតស្របច្បាប់ បានព្រមាននឹងធ្វើការអប់រំនិង ផាកពិន័យទៅតាមច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០  ។

ប្រធានសាខាកាំកុងត្រូលខេត្តកំពងើស្ពឺ លោក ណាល់ វិចិត្រ បានឲ្យដឹងដូចច្នេះថា «ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមចម្រុះយើងបានរកឃើញថា មានស្ថានីយប្រេងឥន្ទនៈចំនួន ៣កន្លែង បានអនុលោមត្រឹមត្រូវ ទាំងបរិមាណនិងគុណភាព។ ចំណែកឯស្ថានីយប្រេងចំនួន ៥ផ្សេងទៀត ពុំបានអនុលោមតាមច្បាប់ឡើយ ដោយ ១ស្ថានីយខុសបរិមាណ និង៤ស្ថានីយខុសទាំងបរិមាណ គុណភាព និងតម្លៃលក់រាយ»។

 លោកបានណែនាំថា ក្រុមអាជីវករដែលជាម្ចាស់ស្ថានីយប្រេងឥន្ទនៈទាំងអស់ នៅទូទាំងខេត្តកំពង់ស្ពឺ ត្រូវចូលរួមសហការ ដោយធ្វើការរកស៊ី ប្រកួតប្រជែងលើតម្លៃទីផ្សារដោយស្មោះត្រង់ មិនត្រូវកេងប្រវ័ញ្ចចំណុះប្រភេទប្រេងឥន្ទនៈនោះឡើយ។

ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺព្រមានថា ក្រុមការងារកាំកុងត្រូលចម្រុះ នឹងចុះត្រួតពិនិត្យជាបន្តបន្ទាប់រៀងរាល់សប្តាហ៍ ប្រសិនបើសង្កេតឃើញម្ចាស់ស្ថានីយណាមិនព្រមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នឹងត្រូវប្រឈមមុខជាមួយច្បាប់ជាក់ជាមិនខាន៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post