header ads

Sponsor

សម្ដេច ហ៊ុន សែន បាន​បញ្ជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​ការនាំ​ចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម ដែល​អាច​ជំងឺឆ្លង​គ្រុនផ្ដាសាយ​បក្សី​ចូលមក​ប្រទេស​កម្ពុជា​។​

​ការប្រកាស​របស់​សម្ដេច​នេះ ធ្វើឡើង​នៅក្នុង​កម្មវិធី​ចែក​សញ្ញា​ប​ត្រ​ដល់​គរុ​សិស្ស​និង​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៌​ទី​១៨​កុម្ភៈ​។

​សម្ដេច​ថា​៖«​ខ្ញុំ​ទទួលបាន​ព័ត៌មាន ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នៅ​វៀតណាម ចាំ​ផ្ដើម​ផ្ទុះ​នៅ​ភាគខាងត្បូង​វៀតណាម​។ អ៊ីចឹង​ទេ​! (​ក្រសួងកសិកម្ម​)​ត្រូវយក​វិធានការ​ប្រយ័ត្នប្រយែង​។ អ៊ីចឹង​!​បាន​ថា វា​ទៅ​វា​មកៗ ដោយសារ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះឯង​។ ជំងឺ​គ្រុនផ្ដាសាយ​បាន​ឆ្លង​រាលដាល​នៅ​ភាគ​ខាង​ត្បួ​ង​វៀតណាម​»៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post