
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា «ការភ័យខ្លាច និងការរើសអើងកំពុងវាយប្រហារសេដ្ឋកិច្ចហើយ…រឿងកើតចេញពីការខ្លាចជ្រុស និងការរើសអើង នាំឲ្យកើតមានវិបត្តិ …ដំបូងបំផុតវៃផាំងទៅលើទេសចរ មិនថាប្រទេសណាទេ ធ្លាក់ទេសចរណ៍ទាំងអស់ រាប់ទាំងកម្ពុជា..ទេសចរអឺរ៉ុបអត់មកអាស៊ី ដោយសារតែខ្លាចឆ្លង ឯពួកអាស៊ី អ្នកដែលធ្វើដំណើរច្រើនជាងគេ គឺចិន ដែលចេញធ្វើដំណើរ ១២០លានទៅ ១៥០លាននាក់ទៅកាន់ពិភពលោក ហើយចូលមកកម្ពុជា កាលពីឆ្នាំមុន មានជាង២លាននាក់។
ក្រៅពីប៉ះទង្គិចលើសេវាទេសចរ សេវាដឹកជញ្ជូនក៏ជួបបញ្ហាដូចគ្នាផងដែរ។ បន្ទាប់មកគឺវត្ថុធាតុដើម ដែលជាកត្តាធំបំផុត។
សម្តេចលើកឡើងថា ប្រទេសមួយចំនួន បានបិទរោងចក្រហើយ ដោយសារខ្វះវត្ថុធាតុដើម នាំយកមកពីចិន។
សម្តេចមានប្រសាសន៍ថា« សាច់ក្រណាត់ភាគច្រើននាំយកមកពីប្រទេសចិន ផ្គត់ផ្គង់កម្ពុជា ផ្គត់ផ្គង់វៀតណាម នាំចូលទៅបង់ក្លាដេស និងនាំទៅសឹងតែគ្រប់ទីកន្លែង»៕
