header ads

Sponsor

រដ្ឋ​មន្រ្តី​ក្រសួង​អភិ​វឌ្ឍ​ជាតិ​សិង្ហ​បុរី​លោក Lawrence Wong បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា អ្នក​ដំណើរ​ជន​ជាតិ​សិង្ហ​បុរី​ពីរ​នាក់​ដែល​ជា​អ្នក​ទេស​ចរ​លើ​វា​នា MS Westerdam កំពុង​ត្រូវ​បាន​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​មណ្ឌល​ធានា​របស់​រដ្ឋា​ភិ​បាល​មួយ​។

លោក Lawrence Wong ដែល​ជា​សហ​ប្រធាន​នៃ​ក្រុម​ការ​ងារ​ចម្រុះ​អន្តរ​ក្រសួង ដែល​បាន​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​វីរុស​កូវិដ-១៩ បាន​និយយ​ថា​៖​«​យើង​មិន​អនុ​ញ្ញាត​ឱ្យ​អ្នក​ដំណើរ​ផ្សេង​ទៀត​មក​ពី​នាវា MS Westerdamចូល​មក​ប្រទេស​សិង្ហ​បុរី​ឬ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​សិង្ហ​បុរី​ទៀត​ទេ​»។

នាវា​ទេស​ចរណ៍ MS Westerdam បាន​ចូល​ចត​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ចំណាយ​ពេល​ជិត​២​សប្តាហ៍​នៅ​ឯ​សមុទ្រ​។ នាវា​នេះ​ត្រូវ​បាន​បដិ​សេធ​មិន​ឱ្យ​ចូល​ចត​នៅ​ប្រទេស​ជប៉ុន តៃ​វ៉ាន់ កោះ​ហ្គាម ប្រទេស​ហ្វី​លី​ពីន​និង​ប្រទេស​ថៃ ដោយ​សារ​ការ​ភ័យ​ខ្លាច​ថា​អ្នក​ដំណើរ​អាច​ផ្ទុក​វីរុស​៕

ប្រភព៖ CNA

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post