header ads

Sponsor

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី ដែលធ្វើការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍអចលនវត្ថុ ដែលគ្មានអាជ្ញាបណ្ណ»។ នេះជាការព្រមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ តាមរយៈសេដ្ឋកិច្ចជូនដំណឹង ចុះថ្ងៃទី២១ កុម្ភៈ ដែលទើបចេញផ្សាយ ។

ក្រសួងពិនិត្យឃើញថា បណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាមមួយចំនួន បានផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួង។ ក្នុងនោះរួមមាន លំនៅដ្ឋាន អគារសហកម្មសិទ្ធ និងដីឡូតិ៍ជាដើម។ ដូច្នេះក្រសួងសេដ្ឋកិច្ច នឹងចាត់វិធានលើបុគ្គលទាំងនេះ។

ក្រៅពីក្រសួងព្រមានចាត់វិធានការនេះ ប្រជាពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នលើការទិញអចលនវត្ថុនេះដែរ តាមរយៈការត្រួតពិនិត្យលើអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងលិខិតសាងសង់ ដោយចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បូករួមទាំងឯកសារពន្ធផ្សេងៗទៀតផង៕

ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post