header ads

Sponsor

អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​ប្រកាស​នៅ​ថ្ងៃ​ស្រុក្រ​ម្សិល​មិញ​ថា ការ​រីក​រាល​ដាល​នៃ​មេ​រោគ​ឆ្លង​វីរុស​Covid​-​19​បាន​ឈាន​ដល់​«​កម្រិត​ខ្ពស់​បំផុត​»​នៃ​ហា​និ​ភ័យ​សម្រាប់​ពិភព​លោក​។

លោក Tedros Adhanom Ghebreyesusបាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​៖​«​រឿង​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​គោល​ដៅ​។ យើង​មិន​កំពុង​ធ្វើ​ឱ្យ​អន្ត​រាយ​ដល់​ហានិ​ភ័យ​នោះ​ទេ​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ថ្ងៃ​នេះ យើង​និយាយ​ថា​ហា​និ​ភ័យ​សកល​គឺ​ខ្ពស់​ណាស់​។ យើង​បាន​ឱ្យ​វា​ពី​កម្រិត​ខ្ពស់​ឡើង​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​»​។

ចំណែកលោក Mike Ryan នាយក​ប្រតិ​បត្ដិ​កម្ម​វិធី​សុខ​ភាព​បន្ទាន់​របស់​អង្គ​ការ​សុខ​ភាព​ពិភព​បាន​លើក​ឡើង​ដែរ​ថា​៖​«​យើង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត នៃ​ការ​វាយ​តម្លៃ​ហា​និ​ភ័យ​ខ្ពស់​បំផុត ទាក់​ទង​នឹង​ការ​រីក​រាល​ដាល​និង​ផល​ប៉ះ​ពាល់ ប៉ុន្តែ​វា​មិន​មែន​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ភិត​ភ័យ​ឬ​បំភ័យ​ប្រជា​ជន​ទេ​។ យើង​អាច​ជៀស​ផុត​ពី​បញ្ហា​អាក្រក់​បំ​ផុត​នេះ ប៉ុន្តែ​កម្រិត​នៃ​ការ​ព្រួយ​បារម្ភ​របស់​យើង​គឺ​ខ្ពស់​បំផុត​»​៕

ប្រភព៖ CNN

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post