header ads

Sponsor

យុវនិស្សិត២ រូប ដែលហ៊ានចេញមុខប្ដឹងលេីភាពមិនប្រក្រតីនៃការប្រឡងសិស្សចៅក្រម បានរងពាក្យបណ្ដឹងព្រហ្មទណ្ឌម្ដងម្នាក់ៗ ដោយពួកគាត់គ្រាន់តែទាមទារឲ្យមានការកែទម្រង់ នូវប្រព័ន្ធយុត្តិធម៌មួយដែលជឿទុកចិត្តបាន។

នេះបើតាមឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឲ្យដឹងនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០​ ហើយឯកឧត្តមបានឲ្យដឹងថា គ្រប់ករណីទាំង២នេះ គឺឯកឧត្តម បានចូលរួមសង្កេតការទាំងអស់ ។

ឯកឧត្តមបានបន្ថែមថា ពិតណាស់ ចំពោះវិស័យយុត្តិធម៌នៅកម្ពុជា មិនមែនតែយុវនិស្សិត២រូបនេះទេដែលសម្ដែងការខកចិត្ត សូម្បីលោកផ្ទាល់ និងពលរដ្ឋទូទៅក៏ហាក់បីដូចជាគ្មានទំនុកចិត្តដូចគ្នាដែរ។

ហេីយរឿងតម្លាភាព យុត្តិធម៌ និង គេព្យាយាមនិយាយបិទបាំងអី ក៏និយាយអីនិយាយទៅ តែសំខាន់ឯកឧត្តថាមានសិទ្ធិមិនជឿ ហេីយពលរដ្ឋគ្រប់គ្នាក៏គេមានសិទ្ធិមិនជឿដូចគ្នាផងដែរ ។

ប្រព័ន្ធនេះជាវិស័យស្នូលមួយដែលធានានូវការរៀបចំរដ្ឋមួយប្រកបដោយប្រសិទ្ធភាព ដូចនេះវាគួរតែដល់ពេលនៃការកែទម្រង់ជាបន្ទាន់ហេីយ ព្រោះ អនាគតពលរដ្ឋមួយប្រទេសឋិតលេីប្រព័ន្ធនេះ ។

ជាការជាក់ស្ដែង នៅពេលលោកទៅសង្កេតការចំពោះការកោះហៅយុវនិស្សិត គង់ ប៊ុនរិទ្ធ គឺព្រះរាជអាជ្ញា សាយ ណូរា ក្នុងតួនាទីជាអ្នកអនុវត្តន៍ច្បាប់ ប្រេីអំណាចស្រែកគំហកដោយអសីលធម៌បំផុត ចំពោះមុខសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលជាអ្នកតាមដានការអនុវត្តន៍ច្បាប់ ។

កម្រិតនៃបញ្ហានេះបានន័យថា ជនទុច្ចរិតមួយចំនួន ក្នុងវិស័យយុត្តិធម៌ គឺកំពុងតែហ៊ានប្រេីអំណាចរបស់ខ្លួដោយចំហរ ក្នុងការប្រព្រឹត្តនូវទង្វេីមួយចំនួន ដែលមិនស្របទៅនឹង តួនាទីភារកិច្ចរបស់ខ្លួន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post