header ads

Sponsor

បើតាមសារព័ត៌មាន shanghaiist បានបង្ហាញតួលេខជាផ្លូវការរបស់ចិន គិតត្រឹមព្រឹកនេះ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលអ្នកស្លា.ប់ បានកើនឡើងដល់ចំនួន៣៦០នាក់ អ្នកឆ្លងកើនដល់ ១៦ ៦១៤នាក់ ហើយសង្ស័យឆ្លងមានរហូតដល់ ១៩ ៥៤៤នាក់។

ដែលជាការការកើនឡើងគួរឲ្យកត់សម្គាល់ ហើយជាមួយគ្នានេះដែរខាងប្រទេសមួយចំនួនខាងក្រោមនេះបានចាប់ផ្ដើមធ្វើយុទ្ធនាការរបស់ខ្លួនហើយ។

-ឥណ្ឌូណេស៊ីបានដឹកជម្លៀសជនជាតិខ្លួនចំនួន២៦៨នាក់ ពីទីក្រុង​វូហាន​(ចិន) តាមជើងយន្តហោះម៉ៅពិសេសមកដល់មាតុប្រទេសវិញកាលពីថ្ងៃអាទិត្យ ហើយបញ្ជូនមនុស្សទាំងនោះទៅទុកនៅកោះមួយនៅឆ្ងាយពីគេក្នុងសមុទ្រចិនខាងត្បូង ទុករយៈពេល១៤ថ្ងៃដើម្បីតាម​ដានសិន។

-ភូមាបានដឹកជម្លៀសនិស្សិតរបស់ខ្លួនចំនួន៥៩នាក់ពីទីក្រុង​វូហាន​(ចិន) តាមជើងយន្តហោះម៉ៅពិសេស មកដល់មាតុប្រទេសវិញដែរកាលពីថ្ងៃអាទិត្យ ហើយបញ្ជូនមនុស្សទាំងនោះទៅទុកនៅក្នុងមន្ទីរពេទ្យនៅទីក្រុងមួយភាគខាងជើងឆ្ងាយពីរដ្ឋធានី។

-កូរ៉េខាងត្បូងបដិសេធលែងឲ្យជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ ចូលក្នុងប្រទេសខ្លួនហើយដើម្បីលើកកម្រិតការការពារជំងឹរាតត្បាត។

-ប្រទេសណូវ៉ែលហ្សឹឡង់បដិសេធលែងឲ្យ ជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយៈពេលថ្មីៗនេះចូលក្នុងប្រទេសខ្លួន ចាប់ពីថ្ងៃទី៣កុម្ភៈ ដូចគ្នានឹងអូស្រ្តាលី។

-ហើយមកទល់ពេលនេះ ប្រទេសអាមេរិចបានរកឃើញមនុស្សទី៩ហើយមានផ្ទុកវីរុសកូរូណា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post