header ads

Sponsor

ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនស្រ្តី៣នាក់ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយពីរកឃើញគ្រឿងញៀនទៅលាក់ក្នុងអាវទ្រនាប់ គ្រាដែលសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយចុះទៅបង្រ្កាប ចាប់ប្រផាប់ប្រភីង តែគេចមិនរួចត្រូវសមត្ថកិច្ចចាប់ឆែកឆេរឃើញថ្នាំញៀនជាច្រើនកញ្ចប់ក្នុងអាវទ្រនាប់ កាលពីវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមានចំនួន៥នាក់ក្នុងចំណោម៧នាក់ដែលពីរនាក់ទៀតរត់គេចខ្លួនបាត់ ហើយក្នុងនោះជនសង្ស័យចំនួន៧ នាក់រួមមាន៖

១ ឈ្មោះ ឡៅ ម៉ុម ភេទស្រី អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) ។

២ ឈ្មោះ ទេព វិមាន ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) ។

៣ ឈ្មោះ រស់ ឃៀង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

៤ ឈ្មោះ អាង ពិសិដ្ឋ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

៥ ឈ្មោះ សេក សូវៀត ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

៦ ឈ្មោះ រស់ ស្រីតូច ភេទស្រី អាយុ ២១ ឆ្នាំ មានទីលំនៅភូមិបេង ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង (ឃាត់ខ្លួន) ។

៧ ឈ្មោះ ទេព ប្រណិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន) ។ រីឯវត្ថុតាងដកហូតបាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៥កញ្ចប់តូចដែលស្រ្តី៣នាក់លាក់ក្នុងអាវទ្រនាប់ ទូរស័ព្ទម៉ាក NOKIA អិនចុចពិល០១គ្រឿង ពណ៌ខៀវលាយខ្មៅ កូនកន្ត្រៃចំនួន៣ និងសម្ភារ:វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន ។

ប្រភពដដែលបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញរបស់នគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាល សំរោងធំបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើក៏ប្រទះឃើញក្រុមជនសង្ស័យកំពុងអង្គុយផឹកស៊ីជាមួយគ្នាក្រោមផ្ទះឈ្មោះ ឡៅ ម៉ុម ។

ពេលនោះឈ្មោះ ទេព ប្រណិត គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាមខ្លួនគេបានប្រឹងរត់គេចខ្លួនបាត់ ហើយពេលឃើញបែបនេះធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏បានចូលទៅសួរនាំ និងរាយការណ៍ជូនលោកអធិការ ដើម្បីឆែកឆេរស្រាប់តែរកឃើញសារធាតុញៀនចំនួន៥កញ្ចប់តូចក្ណុងអាវទ្រនាប់ស្រ្តី៣នាក់ និងមានសម្ភារ:ប្រើប្រាស់វេចខ្ចប់មួយចំនួន ក៏ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដើម្បីសួរនាំ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post