Sponsor

លោក Muhadjir Effendy រដ្ឋ​មន្រ្តី​ក្រសួង​អភិ​វឌ្ឍន៍​មនុស្ស​និង​វប្ប​ធម៍​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាល​ពី​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ បាន​ស្នើ​សុំ​អោយ​អ្នក​មាន​រៀប​ការ​ជា​មួយ​អ្នក​ក្រ ដើម្បី​ជា​មធ្យោ​បាយ​មួយ​ដើម្បី​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន Jakarta Post។

លោក​បាន​ថ្លែង​ថា​៖​«​តើ​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​ប្រ​ជា​ជន​ក្រី​ក្រ​កំពុង​ស្វែង​រក​អ្នក​ក្រ​ផ្សេង​ទៀត​(​សម្រាប់​អាពា​ហ៍​ពិ​ពាហ៍​)​? វា​នឹង​មាន​គ្រួសារ​ក្រី​ក្រ​កាន់​តែ​ច្រើន​ថែម​ទៀត​។ នេះ​ជា​បញ្ហា​នៅ​ឥណ្ឌូ​ណេ​ស៊ី​»​។

លោក​បាន​អះ​អាង​ថា នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី មាន​គ្រួសារ​ក្រី​ក្រ​ប្រហែល​៥​លាន​គ្រួសារ ដែល​ស្នើរ​៩,​៤​ភាគ​រយ​នៃ​គ្រួសារ​សរុប​ទាំង​អស់​ចំនួន​៥៧,១​លាន​នាក់ ហើយ​ក្នុង​នេះ​ក៏​មាន​ប្រហែល​១៥​លាន​គ្រួ​សារ ដែល​មាន​ប្រាក់​ចំណូល​ទាប​។

ឥណ្ឌូ​នេ​ស៊ី​បាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​មក​នេះ ធ្លាក់​ចុះ​តិច​១០​ភាគ​រយ ខណៈ​វណ្ណៈ​កណ្តាល​ក៏​បាន​កើន​ឡើង​ពី​៧​ភាគ​រយ ដល់​២០​ភាគ​រយ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​៕

ប្រភព​៖​CNA

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor