សម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទសន្ដិបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២០ថា អ្នកមួយចំនួនដែលបំផុសពលរដ្ឋឱ្យមានការភ័យខ្លាចជុំវិញការវីរុសCovid-19 អាចនឹងត្រូវប្រឈមការជាប់ពន្ធគារ។
សម្ដេចបញ្ជាក់ថា មានអ្នកកំពុងបំផុសឱ្យពលរដ្ឋភ័យខ្លាច តាមរយៈការផ្សាយចោទប្រកាន់រដ្ឋាភិបាល ថាបានព្យាយាមលាក់បាំងអំពីចំនួនអ្នកឆ្លងវីរុសកូរ៉ូណាឬ Covid-19នៅកម្ពុជា។
សម្ដេចថា៖«អ្នកឯងប្រយ័ត្នគុក។ គេនិយាយថា យើងបិទបាំង គេថាស្លាប់ច្រើនណាស់ ប៉ុន្តែយើងបិទបាំង។ ឥឡូវសូមបញ្ជាក់ជូន ប្រជាពលរដ្ឋរូបណា ដែលគេសុខចិត្តជាមួយយើង នៅពេលគេស្លាប់កូន ស្លាប់ប្ដី ឬស្លាប់ប្រពន្ធ ឬម្ដាយ ដោយសារជំងឺនេះ បែរជាយើងលាក់បាំងជាមួយគេកើត។ មើល៍ឆ្លើយមក មួយទូទាំងប្រទេសនេះ តើរដ្ឋាភិបាលមានសិទ្ធិបិទបាំងរឿងនេះទេ ហើយរដ្ឋាភិបាលមានការចាំបាច់បិទបាំងទេ ខណៈរដ្ឋាភិបាលបានត្រៀមគ្រប់មន្ទីរពេទ្យ»៕
ផ្ដល់សិទ្ធិដោយ៖ Khmernas