header ads

Sponsor

នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានប្រកាស គាំទ្រជាគោលការ ចំពោះសម្ដេចនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏ត្រូវបិទ ចំពោះការ Live លក់ផលិតផលតាមអនឡាញណា បញ្ចេញអស់កេរ្ត៏ខ្មាសស្ត្រី។

ឯកឧត្តមបានបន្តឲ្យដឹងថា ករណីនេះ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន។

ការបញ្ជានេះបានធ្វើឡើង នៅក្នុង ឱកាសដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»

ជាក់ស្ដែងបច្ចុប្បន្នមានករណី នៃយកកេរ្តិ៍ខ្មាសភាពសិចស៊ីជ្រុល និយមមកធ្វេីជាដេីមទុនទាក់ទាញ លេីអាជីវកម្មដោយគ្មាន ក្រមសីលធម៌ និងកំពុងបានពង្រីកឥទ្ធិពលឲ្យ មានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរ ដែលគួរមានវិធានការដូចខាងលេីនេះយ៉ាងតឹងរឹងបំផុត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post