header ads

Sponsor

នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បើតាម លោក សុន សុភី ប្រធានប្រតិបត្តិគណបក្សខ្មែរក្រោក ប្រចាំខេត្តព្រៃវែង បានឲ្យដឹងពីភាពមិនប្រក្រតីនៅស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ករណីរំលោភបំពានដីធ្លី រវាងពលរដ្ឋ និងមន្រ្តីរងប៉េអឹមស្រុកស៊ីធរកណ្តាល ។

លោក សុភី បានថ្លែងឲ្យដឹងថា បើតាមការរៀបរាប់របស់ពលរដ្ឋ ដែលជាជនរងគ្រោះបានឲ្យដឹងថា លោក សឿន កំសត់ ជាមន្ត្រី ប៉េអឹម បានមករំលោភបំពានចាក់ដីមកលើដីពលរដ្ឋ បំរុង និងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ទាំងខ្លួនមិនមានលិខិតកាន់កាប់ ឬទិញដី... ។

ចំណែកភាគីខាងពលរដ្ឋមានសាក្សី ១១៩ គ្រួសារ រួមទាំង ស្នាម មេដៃ ដែលអះអាងថា ដីនេះជាដីពលរដ្ឋពិតប្រាកដមែន។

ដោយសំអាង យកលិខិតស្នើសុំកាន់កាប់ដី ពីឈ្មោះ អ៊ុក វ៉ាយ ជាអតីត ប៉េអឹម ដូចគ្នា តែឈ្មោះ អ៊ុក វ៉ាយ ត្រូវបានស្លាប់ នៅក្នុងឆ្នាំ ២០០៩ មិនប្រក្រតី គឺត្រង់ថា លោក អ៊ុក វ៉ាយ ស្លាប់ នៅឆ្នាំ២០០៩ តែលិខិតស្នើសុំកាន់កាប់ដីរបស់គាត់ នៅឆ្នាំ២០១០ ត្រូវបាន វាយត្រា អនុញ្ញាតដោយ ភូមិបាលស្រុក គឺ លោក មុំ ប៉ុម ។

ជាមួយគ្នានេះដែរ លោក សូមអភិបាលស្រុកស៊ីធរកណ្តាលជួយបញ្ជាក់ផង តើករណី វិវាទដីធ្លីរវាងពលរដ្ឋនិង ប៉េអឹមស្រុក លោក សឿន កំសត់ ដែលពលរដ្ឋប្តឹងថា រំលោភបំពានមកលើពលរដ្ឋ តើមានដំណោះស្រាយដែរឬទេ.... ?

តើលោក សឿន កំសត់ និង លោក អ៊ុក វ៉ាយ ត្រូវអ្វីនឹងគ្នា ? លោក អ៊ុក វ៉ាយ បានស្លាប់នៅឆ្នាំ2009 ហេតុអ្វីបានជាមានលិខិតស្នើសុំកាន់កាប់ដីធ្លីនៅឆ្នាំ2010???

សូមលោក អភិបាលស្រុក យឹម យូគង់ មេត្តាជួយ ដោះស្រាយ ពលរដ្ឋឲ្យបាន តាមអ្វីដែលអាចធ្វើទៅបាន ពីព្រោះនេះជាករណី តូចតាច កុំឲ្យរឿងនេះ មានរបាយការណ៍ ដល់ថ្នាក់ជាតិ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post