ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា មន្រ្តីពាណិជ្ជកម្មកូរ៉េខាងជើងម្នាក់ ត្រូវបានចាប់ខ្លួនហើយត្រូវបានបាញ់សម្លាប់ភ្លាមៗ។ លោក គីម ជុងអ៊ុន មេដឹកនាំក្រុងព្យុងយ៉ាង បានដាក់ចេញច្បាប់យោធា ដើម្បីពង្រឹងការដាក់ឲ្យនៅដាច់ពីគេចំពោះអ្នកសង្ស័យឆ្លងវីរុសកូរ៉ូណា ខណៈប្រទេសនេះពុំមានករណីដែលបានបញ្ជាក់ពីវីរុសនេះនៅឡើយ។
សារព័ត៌មានផ្សាយនៅប្រទេសកូរ៉េខាងត្បូងបានអះអាងថា មន្ត្រីកូរ៉េខាងជើងម្នាក់ ត្រូវបានគេប្រហារជីវិត ពីបទចូលងូតទឹកនៅកន្លែងសាធារណៈ ស្របពេលដែលគាត់កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីតាមដានពីសុខភាពដែលអាចឆ្លងវីរុសកូរ៉ូណា។ ការដាក់ឱ្យនៅដោយឡែក គឺដោយសារ មន្រ្តីនេះទើបតែធ្វើដំណើរមកពីប្រទេសចិន។
ប្រទេសកូរ៉េខាងជើងមិនទាន់បានបញ្ជាក់ពីករណីនៃវីរុសនេះនៅឡើយទេ ប៉ុន្តែបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារការរីករាលដាលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន៕
ប្រភព៖ Mail Online
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaSB5yKon2eZpNZ207m3WGve-gXqdYkebsr34JogLIa2DED-tNTpcca6Xawsk8JYOV-eGI8Fbo3aWOyKx-eCuOK1nViS4uaQC5Yj-g4spt37P9HeF6O6IySGPK4LjWqmA4CKomqV9FTPTD/s1600/a3839a5c-639e-446e-9f5c-60d34ccce873.jpg)