ហាណូយ៖ អាជ្ញាធរខេត្ត Vinh Phuc នៃប្រទេសវៀតណាម បានសម្រេចបិទច្រកចេញ-ចូលមួយចំនួនដោយសារវីរុសកូរ៉ូណា COVID-19 នៅឃុំ Sol Loi ដែលមានប្រជាជនរស់នៅជាង១០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺនេះ បន្ទាប់ពីមានករណីឆ្លងវីរុសថ្មីចំនួន ៦ ករណីនៅឃុំ Sol Loi នោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
តំបន់ហាមឃាត់ ដែលមានជំងឺវីរុសកូរ៉ូណា ឬCOVID-19នេះ មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាម បានឲ្យដឹងថា «យើងនឹងអនុវត្តជាបន្ទាន់នូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេនៃភាពឯកោក្នុងតំបន់ដែលមានការរីករាលដាលវីរុសកូរ៉ូណា នៅឃុំ Sol Loi ហើយអាជ្ញាធរនឹងផ្គត់ផ្គង់គ្រប់យ៉ាងសម្រាប់សម្ភារៈប្រើប្រាស់ក្នុងរយៈពេល២០ថ្ងៃនេះ។
បច្ចុប្បន្នករណីអ្នកឆ្លងវីរុស COVID-19 នៅប្រទេសវៀតណាមមាន ១៦ករណី ក្នុងនោះ១១ករណីស្ថិតក្នុងខេត្ត Vinh Phuc និងSol Loi ហើយ ៥ករណីទៀត នៅទីក្រុងហូជីមិញ៣ករណី នៅខេត្ត Khanh Hoa ១ករណី និងនៅទីក្រុង Thanh Hoa ១ករណី៕
ផ្ដល់សិទ្ធិដោយ៖ khmernas