ទីក្រុងតាខ្មៅ ត្រូវបានជាប់ពានរង្វាន់ ជាទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ នៅឆ្នាំ ២០២០នេះ។ ទីក្រុងតាខ្មៅ ស្ថិតនៅចំណោម ខណ្ឌ ក្រុង ចំនួន ២ទៀត គឺទីក្រុងកំពត និងខណ្ឌដូនពេញ ដែលត្រូវបានទទួលពានរង្វាន់ជយ័លាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដូចគ្នា និងក្រុងតាខ្មៅដែរ។
ពិធីប្រគល់ពានរង្វាន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែ កុម្ភៈ ខាងមុខ នៅសួនច្បារ ច្រមុះជ្រូកមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា ការប្រគល់ពានរង្វាន់ជយ័លាភី ទីក្រុងស្អាតអាស៊ាននេះ បានប្រារព្ធធ្វើឡើងនៅទីក្រុង បេដាសេរី បេកាវ៉ាន់ ប្រទេសព្រុយណេ ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
គួរបញ្ជាក់ថា ការជ្រើសរើសទីក្រុងស្អាតអាស៊ាន គឺវាយតម្លៃផ្អែក លើសូចនករធំៗ ចំនួន៧ចំណុចសំខាន់ៗដោយផ្តោតលើ ៖
– ការសហការគ្នាបានល្អ រវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន
-ការថែរក្សាសំអាតអនាម័យបរិស្ថានបានស្អាត
– មិនមានផ្សែងបំពុលខ្យល់
-គ្រប់គ្រងសំរាម និងកាកសំណល់បានស្អាតត្រឹមត្រូវ
– ប្រជាជនសហការចូលរួមការពារសន្តិសុខ សុវត្ថិភាព ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយបានល្អ និងមានសួនលំហែរកាយ មានសោភណ័ភាពស្រស់ស្អាត ជាដើម៕
ផ្ដល់សិទ្ធិដោយ៖Khmernas