header ads

Sponsor

ភ្នំពេញ៖អង្គការអភិវឌ្ឍន៍សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក រកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ និង៤០នាក់ ស្លាប់ជារៀងរាល់ថ្ងៃបណ្ដាលមកពីការប្រើប្រាស់បារី។ ការប្រើប្រាស់បារីបានធ្វើឲ្យកម្ពុជាខាត់បងថវិកា ៦៤៩លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង​៦៥លានដុល្លារអាមេរិក លើការចំណាយព្យាបាលជំងឺដែលបង្កដោយការជក់បារី។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ជាមួយអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកថា “ កម្ពុជាមានមហិច្ឆតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥ ”។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការណែរនាំដល់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ឲ្យបញ្ឍប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post